(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧៖៤៥ នាទីព្រឹក ម៉ោងនៅភ្នំពេញ ជើងហោះហើរ KR751 ភ្នំពេញ-សឹង្ហបុរី របស់ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានឆាងជី នៅម៉ោង ១០៖៣០ នាទីព្រឹក ម៉ោងនៅប្រទេសសឹង្ហបុរី។ នេះជានិមិត្តរូប បញ្ជាក់ពីភាពជោគជ័យនៃការសម្ពោធជើងហោះហើរថ្មីរបស់ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។ ដើម្បីអបអរសាទរ ដំណើរកម្សាន្តលើកដំបូង បាហុនិការបានផ្តល់ជូនអ្នកដំណើរទាំងអស់នៅលើយន្តហោះជាមួយនឹងតុក្កតាដ៏គួរឱ្យស្រលាញ់ ទុកជាវត្ថុអនុស្សាវរីយ៍។

អាកាសយានដ្ឋាន ឆាងជី ដែលមានគោលដៅនៃការធ្វើដំណើររយៈពេលពីរម៉ោង បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ បន្ទាប់ពីយន្តហោះបានចុះចត អ្នកតំណាង និងបុគ្គលិកនៃក្រុមហ៊ុន Changi Airport Group (CAG) បានជូនអំណោយដល់អ្នកដំណើរដែលមកដល់ពីទីឆ្ងាយដោយម្នាក់ៗ បានទទួលនូវវត្ថុអនុស្សាវរីយ៍ និងសំបុត្រឥតគិតថ្លៃទៅកាន់ Hedge Maze នៅ Jewel Changi ។ ពួកគេក៏បានធ្វើពិធីកាត់នំ ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលទើបតែមកដល់ ដើម្បីអបអរសាទរការបើកជើងហោះហើរថ្មីផងដែរ។

លើសពីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023 អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរីជាមួយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ អាចទទួលបានប័ណ្ណកូបប៉ុនចំនួន 5 ដុល្លារ (លុយសិង្ហបុរី) និងកាត Jewel Privilege ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃទិញទំនិញនៅតាមបណ្តាហាងនានាដែលចូលរួមពីព្រលានយន្តហោះ Jewel Changi Airport! ហើយគ្រាន់តែត្រូវបង្ហាញលិខិតឆ្លងដែននៅជាន់ទី 2 Jewel Concierge ជាមួយនឹងប័ណ្ណឡើងយន្តហោះ (boarding pass) របស់ ខេមបូឌា អ៊ែរវ៉េ អ្នកដំណើរទាំងអស់ក៏មានសិទ្ធិទទួលបានការបញ្ចុះតម្លៃ 10% លើអត្រាស្តង់ដាររបស់សំបុត្រចួលលេងនានារបស់ Canopy Park នៅជាន់ទី 5 ផងដែរ។

តាមកាលវិភាគហោះហើរនៅខែធ្នូ របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងមានជើងហោះហើរពហុទីក្រុង ពីភ្នំពេញ-សិង្ហបុរី-សៀមរាប-ភ្នំពេញ នៅថ្ងៃសុក្រ និងជើងហោះហើរត្រង់ពីភ្នំពេញទៅសិង្ហបុរីនៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ នៅថ្ងៃដដែលបន្ទាប់ពីចាកចេញពីប្រទេសសឹង្ហបុរី ជើងហោះហើរ KR756 (សឹង្ហបុរី-សៀមរាប) ជើងហោះហើរត្រង់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ បន្ទាប់ពីចុះចតនៅខេត្តសៀមរាបអ្នកតំណាង និងបុគ្គលិកនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានស្វាគមន៍អ្នកដំណើរក្រុមទី១ មកពីប្រទេសសឹង្ហបុរី ជាមួយនឹងភួងផ្កាម្លិះ។

នៅម៉ោង 14:40 នាទី ជើងហោះហើរ KR802 បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 15:30 រសៀល។ មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានសម្រេចសម្ពោធជើងហោះហើរថ្មីពីភ្នំពេញទៅសិង្ហបុរីដោយជោគជ័យ បន្ទាប់ពីមានផែនការ និងការរៀបចំយ៉ាងសកម្ម ជំនះឧបសគ្គ និងដោយមានការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) និងអាកាសយានដ្ឋាន ឆាងជី ។

ការចាប់ផ្តើមផ្លូវហោះហើរសិង្ហបុរី គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងដាក់ដំណើរការផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្នុងការបង្កើតជើងហោះហើរហោះក្នុងរយៈវេលា 5 ម៉ោងដោយយករាជធានីភ្នំពេញជាចំណុចគោល និងបន្តឆ្ពោះទៅដល់តំបន់អាស៉ីប៉ាស៉ីហ្វិកនាពេលអនាគត។

នៅក្នុងកិច្ចសហប្រតិបត្តិការណ៍នេះ លោក Lim Ching Kiat នាយកគ្រប់គ្រងក្រុមហ៊ុន Changi Airport Group (CAG) នៃAir Hub Development បាននិយាយថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ មកកាន់ ឆាងជី។ ចរាចរណ៍អ្នកដំណើររវាងប្រទេសសិង្ហបុរី និងកម្ពុជាមានការកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នកំពុងស្ថិតនៅច្រើនជាង 80% នៃកម្រិតមុនកូវីដ»។

សេវាកម្មហោះហើរថ្មីបីដង ក្នុងមួយសប្តាហ៍នឹងផ្តល់ឱ្យអ្នកដំណើរនូវជម្រើសនៃការធ្វើដំណើរកាន់តែច្រើន មកកាន់ប្រទេសកម្ពុជា។ CAG ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដើម្បីបង្កើនការហោះហើររបស់ខ្លួននៅ ឆាងជី ។

នៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងពិភពលោក កសាងស្ពានរវាងកម្ពុជា និងសហគមន៍អន្តរជាតិ តាមរយៈការបើកជើងហោះហើរអន្តរជាតិបន្ថែមទៀត ឆ្ពោះទៅមុខដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក និងសម្រេចបាននូវចក្ខុវិស័យនៃការក្លាយជា នាមប័ណ្ណរបស់ជាតិខ្មែរ។

សូមជម្រាបថា ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) គឺជាទីភ្នាក់ងារអភិវឌ្ឍន៍ឈានមុខគេសម្រាប់វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ រួមគ្នាជាមួយដៃគូឧស្សាហកម្ម និងសហគមន៍ យើងបង្កើតទេសភាពទេសចរណ៍សិង្ហបុរីប្រកបដោយថាមពល។ យើងនាំយកម៉ាកយីហោ Passion Made Possible មកកាន់ជីវិត ដោយបែងចែកប្រទេសសិង្ហបុរីជាគោលដៅដ៏រស់រវើក ដែលបំផុសគំនិតមនុស្សឱ្យចែករំលែក និងធ្វើឱ្យចំណង់ចំណូលចិត្តរបស់ពួកគេកាន់តែស៉ីជម្រៅ៕

ព័ត៌មានបន្ថែម: www.stb.gov.sg or www.visitsingapore.com
ហ្វេសប៊ុក: https://facebook.com/STBsingapore
https://www.linkedin.com/company/singapore-tourism-board/mycompany
www.cambodia-airways.com
(+855) 96 852 5555

(ពេលវេលាហោះហើរទាំងអស់គឺជាម៉ោងក្នុងស្រុក សូមយោងទៅលើផែនការអនុវត្តជាក់ស្តែង)