(ភ្នំពេញ)៖ កោះស្លាកែតស្ទូឌីយោ នឹងដាក់ឱ្យដំណើការជាផ្លូវការ នូវសណ្ឋាគារប៊ូទិកដ៏ប្រណីតមួយ ក្នុងខេត្តកំពតសណ្ឋាគារប៊ូទិកកំពត រីវើអ៊ិន «Kampot RiverInn Boutique Hotel» ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន នៅថ្ងៃទី៨ ខែធ្នូ ខាងមុខ ដែលជាការចូលរួមចំណែក ក្នុងការបម្រើដល់ការត្រឡប់មកវិញនូវភ្ញៀវទេចរជាតិ និងអន្តរជាតិ។

សណ្ឋាគារប៊ូទិក Kompot RiverInn ជាសណ្ឋាគារប៊ូទិកដ៏ប្រណិតមួយក្នុងខេត្តកំពតមានទីតាំងនៅក្បែរមាត់ទន្លេដែលជាបេះដូងនៃក្រុងកំពត។

លោកស្រី ច័ន្ទ ដាវី ស្ថាបនិកក្រុមហ៊ុន ដាវីត្រា (ខេមបូឌា) ឯ.ក ដែលជាម្ចាស់គម្រោងវិនិយោគគម្រោង «កោះស្លាកែតស្ទូឌីយោ» និងKampot RiverInn Boutique Hotel បានលើកឡើងថា Kampot RiverInn Boutique Hotel គឺជាសណ្ឋាគារប៊ូទិកដ៏ល្អលំដាប់ស្តង់ដាអន្តរជាតិ ដែលនឹងផ្តល់នូវកន្លែងស្នាក់នៅមានផាសុកភាព និងមានបរិស្ថានស្រស់បំព្រងលំដាប់កំពូលដល់អតិថិជនដំបូងគេក្នុងក្រុងកំពត ។ សណ្ឋាគារនេះមានទីតាំងនៅក្បែរមាត់ព្រែកកំពត ដែលជាបេះដូងនៃក្រុងកំពត។

លោកស្រីប្រាប់ទៀតថា មូលហេតុដែលលោកស្រីបញ្ចេញទុនវិនិយោគលើគម្រោងសណ្ឋាគារ Kampot RiverInn Boutique Hotel គឺដោយសារមានកត្តាសំខាន់ៗមួយចំនួនដូចជា ភាពល្អប្រសើរនៃស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចរឹងមាំ និងជាពិសេសខេត្តកំពតគឺជាទីតាំងដ៏ល្អដាច់គេនៅកម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងការស្រូបទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាច្រើនឱ្យធ្វើដំណើរទៅទីនោះ ព្រោះក្រៅពីមានសមុទ្រ ក្នុងខេត្តកំពតក៏មានកន្លែងកម្សាន្តជាច្រើនទៀតដូចជា ភ្នំ ទឹកជ្រោះ ស្រែអំបល និងរមណីយដ្ឋាន ជាដើម។

លោកស្រីអះអាងថា «សក្តានុពលទាំងនេះ នឹងធ្វើឱ្យខេត្តកំពតទទួលបានភ្ញៀវទេសចរ ទៅកម្សាន្តកាន់តែច្រើននាពេលអនាគត ខណៈនៅពេលនេះកន្លែងស្នាក់នៅក្នុងខេត្ត ក៏មិនអាចឆ្លើយតបនឹងកំណើនភ្ញៀវផងដែរ»

ជាមួយនឹងបន្ទប់ដ៏ប្រណិតៗ អមជាមួយនឹងបរិក្ខារទំនើបៗរបស់ Kampot RiverInn Boutique Hotel ធានាផ្តល់ជូនភ្ញៀវទេសចរណ៍ និងធុរជនដែលមកលំហែរកាយទទួលបាននូវសេវាកម្ម ប្រកបដោយស្តង់ដារខ្ពស់បំផុត និងភ្លក្សនូវរសជាតិអាហារដ៏មានឪជារសក្នុងភោជនីយដ្ឋាន របស់យើងដែលមានម្ហូបអាហារដ៏សម្បូរបែប អមជាមួយហាងកាហ្វេ (The Shore Café) «ដែលជាប្រែនថ្មីរបស់អាស៊ី»។

សណ្ឋាគារក៏មានអាងហែលទឹកដ៏ធំ ស្កាយបារដែលផ្តល់នូវបរិយាកាសដ៏បរិសុទ្ធ លើសពីនោះ យើងក៏មានបម្រើនូវសេវាកម្មផ្សេងៗ រួមជាមួយសកម្មភាពកម្សាន្តនានា ជាច្រើនទៀតផងដែរ។ យើងធានាប្តេជ្ញាផ្តល់នូវបទពិសោធន៍សណ្ឋាគារ ប្រកបដោយផាសុកភាព អារម្មណ៍កក់ក្តៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋាន ក្នុងនាមជាសណ្ឋាគារប៊ូទិក ដែលផ្តល់នូវបទពិសោធន៍ល្អមិនអាចបំភ្លេចបាន ឈានមុខគេក្នុងក្រុងកំពត៕

សណ្ឋាគារប៊ូទិកកំពត រីវើអ៊ិន មានអាសយដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសង្ឃជួនណាត ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ក្បែររង្វង់មូលត្រីផ្សោតមាត់ព្រែកកំពត។

ហ្វេសប៊ុក៖ Kampot RiverInn Boutique Hotel
ទូរស័ព្ទ៖ +855 16 818 424 / +855 77 777 067
សូមទស្សនាវីដេអូ៖ https://fb.watch/hemaVsAAfU/?mibextid=qC1gEa