(ភ្នំពេញ)៖ ដើម្បីអបអរបុណ្យណូអែល ដែលខិតជិតមកដល់ ណាហ្គាវើលដ៍ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន។ សូមអញ្ជើញរីករាយជាមួយនឹងបទពិសោធន៍ថ្មីៗ ដ៏អស្ចារ្យពេញមួយខែធ្នូ ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍។

នៅខាងមុខណាហ្គាវើលដ៍ទី១ នៅសួនច្បារសម្ដេចតេជោ ហ៊ុន សែន មានការតុបតែងលម្អបែបណូអែល ជាមួយអំពូលភ្លើងចម្រុះពណ៌ដ៏ស្អាតប្លែកភ្នែក ដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅកម្សាន្តរៀងរាល់រាត្រី ចាប់ពីម៉ោង៥៖៣០ ល្ងាចពីឥឡូវនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅលើបណ្តាញសង្គមជាមួយរូបសំណាក បែបណូអែលជាច្រើន ដូចជា រូបមនុស្សព្រិល រូបស្ករគ្រាប់ រូបផ្កាយ រូបដើមឈើណូអែលកម្ពស់១៨ម៉ែត្រ និងរូបស្អាតៗជាច្រើនទៀត។

ចង់អបអរឱកាសដ៏សប្បាយរីករាយនេះ នៅគេហដ្ឋានមែនទេ? ពុកម៉ែបងប្អូន អាចជួបជុំនៅគេហដ្ឋានដោយកម្ម៉ង់ម្ហូបបែបណូអែល របស់ណាហ្គាវើលដ៍ជាច្រើនជម្រើស រួមមាន សាច់មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាត និងសាច់គោជាប់ឆ្អឹង តម្លៃចាប់ពី១៥៨ដុល្លារ ដែលមានបន្ថែមកូនដំឡូងឆា បន្លែ និងទឹកជ្រលក់។ សម្រាប់មុខម្ហូបបែបអាស៊ី ណាហ្គាវើលដ៍មានទាខ្វៃ និងជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីនផ្អែម តម្លៃចាប់ពី៣០ដុល្លារ បូកនឹងម្ហូបបន្ថែម ដូចជា កូនស្ពៃក្តោប ត្រសក់ក្នុងទឹកខ្មេះខ្ទឹមស ប៉ាវហ៊ឺ និងបាយសាច់មាន់ក្នុងឆ្នាំងដី។ សូមកម្ម៉ង់យ៉ាងហោចណាស់ 2 ថ្ងៃមុនតាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១។

ប្រសិនបើពុកម៉ែបងប្អូនចង់ទទួលទានអាហារបែបសុភមង្គល នៅក្នុងភោជនីយដ្ឋានជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិមួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យណូអែល ណាហ្គាវើលដ៍ អាចផ្តល់ជូនគ្រប់ជម្រើស តាមតម្រូវការ។ អាហារឈុតពេលល្ងាចរសជាតិឆ្ងាញ់ជាប់ចិត្ត មានបម្រើជូននៅភោជនីយដ្ឋានប្រណីត ដូចជាភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ភោជនីយដ្ឋានចិន កាតាំង Hall of Golden Chimes និងភោជនីយដ្ឋានចិន Fortune Palace តម្លៃចាប់ពី៤៨ដុល្លារប៉ុណ្ណោះ សម្រាប់ម្នាក់ និងជម្រើសផ្សេងទៀត បូករួមនឹងការទទួលទានភេសជ្ជៈឥតកំណត់២ម៉ោង។

រីឯអាហារប៊ុហ្វេពេលល្ងាចបែបណូអែល នៅថ្ងៃទី២៤ និង ២៥ ខែធ្នូ នៅភោជនីយដ្ឋាន The Pangea ឬ 2Pangea គឺជាអាហារដ៏ស័ក្តិសមឥតខ្ចោះ សម្រាប់ពុកម៉ែបងប្អូនដែលមានមុខម្ហូបអន្តរជាតិ បូករួមនឹងម្ហូបបែបណូអែល តម្លៃចាប់ពី៤៥ដុល្លារសម្រាប់ម្នាក់។ អាហារថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយមនៅភោជនីយដ្ឋាន Bistro Romano និង Le Gourmet នឹងបន្តកម្មវិធីប្រូម៉ូសិន ដោយបម្រើជូននៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូផងដែរ និងមានតម្លៃ៣២ដុល្លារសម្រាប់ម្នាក់។ ជម្រើសមួយទៀត ប៊ុហ្វេឌីមសាំពេលថ្ងៃត្រង់នៅភោជនីយដ្ឋាន Hall of Golden Chimes នឹងមានបន្ថែមម្ហូបបែបណូអែល នៅថ្ងៃទី២៤ និង២៥ ខែធ្នូ តម្លៃ ៣៥ ដុល្លារសម្រាប់ម្នាក់។ ពុកម៉ែបងប្អូន អាចកក់ទុកមុននៅថ្ងៃនេះ តាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។

បន្ថែមទៅលើអាហារពិសេសៗ ពុកម៉ែបងប្អូនអាចរីករាយជាមួយនឹងជម្រើសភេសជ្ជៈនៅបានីយដ្ឋាន The Vimean របស់ណាហ្គាវើលដ៍ផងដែរ។ ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ លោកអ្នកអាចសាកល្បង ក្រេបស្រាក្រឡុកសាហ្វ្រន់២៧ ដែលច្នៃដោយអ្នកក្រឡុកជំនាញ តម្លៃ ៥ ដុល្លារក្នុងមួយកែវ។ កញ្ចប់ភេសជ្ជៈណូអែល តម្លៃ ៥៨ ដុល្លារក្នុងមួយឈុតដែលលោកអ្នកអាចរីករាយជុំគ្នា រួមមាន ស្រាវីស្គីជប៉ុន ស្រា និងស្រាសាំប៉ាញជាមួយអយស្ទ័រស្រស់ និងបាយរុំស៊ូស៊ី។

អ្វីដែលពុកម៉ែបងប្អូនប្រហែលចង់សាកល្បងផងដែរនោះ គឺនំប្រពៃណីណូអែលដែលមានដាក់លក់រៀងរាល់ថ្ងៃក្នុងខែធ្នូនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion ។ តម្លៃចាប់ពី ៣ ដុល្លារ នំបែបណូអែលទាំងអស់ មានដូចជា នំរូបមនុស្សរសជាតិខ្ញី នំផាយ នំសូឡិន នំប៉ាណេតូណេ នំផ្លែឈើ នំរូបគល់ឈើ នំស្រួយរូបដើមឈើណូអែល និងនំពិសេសៗជាច្រើនទៀត។ មានបម្រើជូន រៀងរាល់ថ្ងៃផងដែរ ពីម៉ោង១២ថ្ងៃត្រង់ ដល់៥ល្ងាចនៅ Lobby Lounge គឺអាហារសម្រន់ឈុតពេលរសៀល ដែលមាននំស្នូលផ្អែម នំប្រៃ និងនំស្នូលការីរួមជាមួយតែ ឬកាហ្វេ តម្លៃ ២២ ដុល្លារប៉ុណ្ណោះ។ លោកអ្នកក៏អាចទិញស្រាសាំប៉ាញលែនសុនឡឺប៊្លែកឡាបែល តម្លៃ៨០ដុល្លារក្នុងមួយដប និងទទួលបានកម្មវិធីប្រូម៉ូសិន ទិញ១ ថែម១។

នៅចុងឆ្នាំនេះ ណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែល នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ សម្រាប់ពុកម៉ែបងប្អូនចូលមកទស្សនា នៅម៉ោង៦ល្ងាចរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពីឥឡូវនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមានការសម្តែងចម្រៀង និងរាំដោយអ្នកសិល្បៈអន្តរជាតិ ហើយកុំភ្លេចថតរូបជាមួយលោកតាណូអែល រូបខ្លាឃ្មុំ និងរូបម៉ាស់ស្កុតបន្ទាប់ពីការសម្តែង។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍នៅខាងមុខអគារណាហ្គាវើលដ៍ទី១ នឹងត្រូវធ្វើឡើងនៅរាត្រីឆ្លងឆ្នាំ ខណៈខាងក្នុងអគារណាហ្គាវើលដ៍ទាំងពីរ ក៏មានផ្តល់ជូនកម្មវិធីកម្សាន្តប្លែកៗ ដ៏សម្បូរបែបផងដែរ។ ព័ត៌មានបន្ថែម នឹងត្រូវផ្សព្វផ្សាយឆាប់ៗនេះ។ ទទួលយកនូវបទពិសោធន៍ថ្មីៗ ដ៏រីករាយបំផុតជាមួយមនុស្សជាទីស្រឡាញ់ពេញមួយខែធ្នូ ក្នុងឱកាសបុណ្យណូអែលនៅណាហ្គាវើលដ៍៕