(ភ្នំពេញ)៖ រថយន្ត McLaren Artura បានបង្ហាញខ្លួនទៅដល់ពិភពលោកតាមបែបឌីជីថលដ៏អស្ចារ្យ ដែលចេញមកពីទីស្នាក់ការកណ្តាលរបស់ខ្លួន អមនឹងវត្តមានអ្នកបើកបររថយន្តប្រណាំង Formula 1 ថ្មីរបស់ McLaren គឺលោក Daniel Ricciardo។

Artura ថ្មីទាំងស្រុងនេះ គឺជារថយន្តស៊េរីទំនើបបំពាក់បច្ចេកវិទ្យា Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ដំបូងបង្អស់ របស់ក្រុមហ៊ុន និងជាកូនសោចាក់បើកទំព័រសករាជថ្មី នៃរថយន្តអគ្គិសនីគ្រប់ម៉ូឌែលក្រោយៗរបស់ McLaren ។

ជាមួយនឹងស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មី ជាឆ្អឹងខ្នងសំខាន់ សម្រាប់ Artura ដែលជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់ McLaren ក្នុងវិស្វកម្មទម្ងន់ស្រាល ដើម្បីផ្តល់នូវកម្រិតដ៏អស្ចារ្យនៃការប្រើប្រាស់ និងការចូលរួមដ៏គួរឲ្យរំភើប ខណៈពេលដែលដំណើរការដោយប្រព័ន្ធ Hybrid powertrain ថ្មីដែលមានលក្ខណៈពិសេសនៃម៉ាស៊ីន V6 ។

លោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren Automotive បានឲ្យដឹងថា «គ្រប់ផ្នែកដែលផលិតចេញមក សុទ្ធសឹងតែបានមកពីបទពិសោធន៍ និងជំនាញរបស់ McLaren ដែលត្រូវបាន ច្របាច់បញ្ចូលទៅក្នុងរថយន្ត Artura ។ រថយន្ត Hybrid ថ្មីស្រឡាងរបស់យើង ផ្តល់នូវសមត្ថភាពទាំងអស់នៃ ការចូលរួមរបស់អ្នកបើកបរ និងភាពល្អឥតខ្ចោះដែល McLaren តែងតែល្បីល្បាញ ជាមួយនឹងអត្ថប្រយោជន៍ បន្ថែមនៃសមត្ថភាពបើកបរដោយថាមពលអគ្គិសនី»។

លោកបន្ដថា «ការបង្ហាញខ្លួននៃកំពូលរថយន្ត Artura គឺជាពេលវេលាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន មិនត្រឹមតែ សម្រាប់ McLaren និងអតិថិជនរបស់យើង ដែលនឹងរីករាយជាមួយរថយន្តនេះ នៅគ្រប់កម្រិតអារម្មណ៍ នៃទីផ្សាររថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិស័យយានយន្តដ៏ធំទូលាយ ខណៈដែលយើងបង្ហាញថា វិស្វកម្ម ទម្ងន់ស្រាល និងថាមពលរថយន្តអគ្គិសនី ត្រូវតែដើរទន្ទឹមពេលជាមួយគ្នា ដើម្បីផ្តល់នូវដំណើរការប្រកបដោយ ភាពរស់រវើក និងការចូលរួមរបស់អ្នកប្រើប្រាស់ ដែលជាផ្នែកមួយនៃអនាគតរថយន្តអគ្គិសនី»

* ការរចនារថយន្តទំនើបដ៏អស្ចារ្យទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ

សិល្បៈផ្នែកវិស្វកម្មនៅក្រោមស្បែកនៃរថយន្ត Artura ត្រូវបានបំពេញបន្ថែមដោយ ការរចនាផ្នែកខាងក្រៅរបស់វា។ ផ្នែកខាងមុខទាប និងកម្ពស់ខ្ពស់នៅផ្នែកខាងក្រោយ គឺជារថយន្តទំនើបបែបស្ព័រដ៏ល្អឥតខ្ចោះ ជាមួយនឹងទ្វារ Dihedral ដែលជាអត្តសញ្ញាណរបស់ McLaren បើកចូលទៅជិតតួ និងកញ្ចក់ដែលបត់ចូលកាន់តែអឹបណែន។ វាជាជំហរយ៉ាងរឹងមាំសម្រាប់ពង្រឹងបន្ថែមទៅលើរថយន្ត Artura ដែលមានតួរខ្លី និងកម្ពស់ទាប។

ឥទ្ធិពលជារួមផ្តល់ឲ្យ Artura នូវរូបរាង «បែបតូចច្រឡឹងដ៏ទាក់ទាញ» ដែលបង្ហាញពីការវិវត្តន៍នៃ វិធីសាស្រ្ត រចនារថយន្តរបស់ McLaren ដែលឃើញនៅក្នុងម៉ូឌែលថ្មីៗ។ រាងតូចច្រឡឹង តាមបែបផែនបច្ចេកទេសគ្រឿងបង្គុំដ៏សាមញ្ញ មានតែខ្សែដំណរតួរ និងបន្ទះដំណរភ្ជាប់បន្តិចបន្តួច។ រូបរាងរបស់ Artura ត្រូវបានឆ្លាក់ឡើងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគ្រប់គ្រងលំហូរជ្រែកខ្យល់បានល្អ ផ្តល់ភាពត្រជាក់ ដល់រថយន្ត ដែលស្របតាមគោលការណ៍រចនារបស់ McLaren ' Everything for reason '។ នៅផ្នែកខាងក្នុង អ្នកបើកបរនឹងឃើញថា Artura កាន់តែពិសេស ដោយកាប៊ីនរថយន្តស្ថិតនៅចំកណ្តាល ក្តោបព័ទ្ធជុំវិញអ្នកបើកប។

ចំណុច Ergonomics ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន។ ហេតុដូច្នេះហើយ ដៃចង្កូតត្រូវរក្សាឱ្យដាច់ពីកុងតាក់ ដែលមិនចាំបាច់ ហើយអ្នកបើកបរអាចកែសម្រួលរបៀបបើកបរដោយមិនចាំបាច់ដកដៃចេញពីចង្កូត ដោយរក្សា ឲ្យពួកគេភ្ជាប់យ៉ាងពេញលេញទៅនឹងបទពិសោធន៍នៃការបើកបរ។

ប្រព័ន្ធ infotainment និងការតភ្ជាប់ជាមួយរថយន្ត McLaren ថ្មីទាំងអស់នេះ មានប្រើប្រាស់ ដោយអេក្រង់ គុណភាពខ្ពស់ បង្ហាញព័ត៌មានច្បាស់លាស់ចំនួនពីរ។ Artura ក៏មានបំពាក់នូវបច្ចេកវិទ្យា ប៊្លូធូសរលកសញ្ញា ទាបសម្រាប់រថយន្ត ដែលអាចចាប់បាននៅពេលដែលម្ចាស់រថយន្ត កំពុងធ្វើដំណើរឆ្ពោះទៅកាន់ Artura ហើយរថយន្តនឹងផ្តល់ការស្វាគមន៍ ទៅកាន់ម្ចាស់។ នេះរាប់បញ្ចូលទាំងភ្លើង ' Hidden-Until-Lit ' នៅក្នុងទ្វារ ដែលដើរតួជាសញ្ញាប្រាប់អ្នកប្រើប្រាស់ដែលចង់បើកបរនៅពេលយប់។

នៅខាងក្នុង Artura អ្នកបើកបរអាចជ្រើសរើសរបៀបឲ្យរថយន្តផ្លាស់ប្តូរទម្រង់នៃការបើកបរចំនួន 4 រួមទាំង E-mode សម្រាប់ការបើកបរក្នុងរយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយមិនបញ្ចេញការបំភាយឧស្ម័ន ចេញពីម៉ាស៊ីន ពោលគឺ ដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។ មុខងារ Comfort សន្សំសំចៃបើកបរបានឆ្ងាយ និងប្រសិទ្ធភាពខ្ពស់ ដោយម៉ាស៊ីនចំហេះនឹងធ្វើការបិទដំណើរ ការដោយស្វ័យប្រវត្តិ ពេលបើកបរក្រោម 40 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឈប់ និងចាប់ផ្តើមបញ្ឆេះឡើងវិញ ស្វ័យប្រវត្តពេលមានតម្រូវការល្បឿននៅពេលចាំបាច់។

ចំពោះការបើកបរនៅក្នុងទម្រង់ Sport និង Track ថាមពលអគ្គិសនីត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងលក្ខណៈកាន់តែខ្លាំងក្លាសម្រាប់ជំនួយដល់សន្ទុះនៃការបង្កើនល្បឿនឲ្យកាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធជើង ក្រោម បច្ចេកវិទ្យាទប់លំនឹងរថយន្ត នឹងផ្លាស់ប្តូរតាមការចង់បានរបស់អ្នកប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ឬអាកាស ធាតុផ្សេងៗ។

* Powertrain និងសមត្ថភាពថ្ម

Artura ត្រូវបានគាំទ្រដោយបច្ចេកវិទ្យាអគ្គិសនីរបស់ McLaren នៃវិស្វកម្មទម្ងន់ស្រាលទំនើប ដែលជំនួយ ក្នុងការជាន់ហ្គែរបង្កើនល្បឿនរថយន្តកាន់តែលឿន ការបំភាយឧស្ម័នទាប និងអាចដំណើរការក្នុងរបៀប EV ទាំងស្រុងសម្រាប់ការធ្វើដំណើរ គ្មានការបំភាយឧស្ម័នរហូតដល់រយៈចម្ងាយ៣០គីឡូម៉ែត្រ។ ក្នុងនាមជាម៉ូឌែលថ្មីទាំងស្រុង Artura បានបង្ហាញដល់អ្នករចនា និងវិស្វកររបស់ McLaren នូវឱកាសក្នុង ការច្នៃប្រឌិត ដែលសំខាន់ក្នុងចំណោមវិធីទាំងនេះ គឺរបៀបរក្សាសមត្ថភាពផ្នែកវិស្វកម្មទម្ងន់ស្រាលរបស់ McLaren នៅពេលបន្ថែមធាតុថាមពលអគ្គិសនី Hybrid រួមទាំង E-motor និងកញ្ចប់ថ្ម។

Artura ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពសាកអគ្គិសនីផង និងសាំងផង (PHEV) ហើយអាចសាក បានដល់កម្រិត៨០ភាគរយ ក្នុងរយៈពេលត្រឹមតែ២.៥ម៉ោងប៉ុណ្ណោះ។ ថ្មរបស់រថយន្តនេះ ក៏អាចប្រមូលថាមពលបញ្ចូលថ្ម ពីម៉ាស៊ីនចំហេះកំឡុងពេលបើកបរ និងបត់បែបតាមរបៀប បើកបរដែលបានជ្រើសរើស។

* ការច្នៃប្រឌិតសាក់ស៊ី (តួរថយន្ត)

Artura គឺជារថយន្តទំនើបដំបូងគេរបស់ McLaren ដែលមានស្ថាបត្យកម្ម McLaren Carbon Lightweight Architecture (MCLA) ថ្មីនៅស្នូលឆ្អឹងខ្នងរបស់វា។ រចនា និងផលិតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren Composites (MCTC) ក្នុងតំបន់ Sheffield ដែលត្រូវបានបើកសម្ពោធក្រោមអធិបតីរបស់ Duke និង Duchess of Cambridge ក្នុងឆ្នាំ 2018 MCLA បានកំណត់ស្តង់ដារថ្មី សម្រាប់ការរចនាតួ រថយន្តទំនើបរបស់ McLaren។

ធ្វើឲ្យប្រសើរសម្រាប់កម្មវិធី Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ MCLA រួមបញ្ចូលនូវផ្នែកថ្មតាមតម្រូវការ និងណែនាំស្ថាបត្យកម្មអគ្គិសនី Ethernet ដែលមានមូលដ្ឋានលើដែន ដែលកាត់បន្ថយការភ្ជាប់ខ្សែ បាន២៥ភាគរយ ខណៈពេលដែលអាចង្កើនល្បឿន នៃការបញ្ជូនទិន្នន័យ។ គ្រប់រថយន្ត Artura មានភ្ជាប់មកជាមួយការធានារថយន្តរយៈពេល៥ឆ្នាំ ការធានាថ្មរយៈពេល៦ឆ្នាំ និងការធានាលើតួរថយន្ត រយៈពេល១០ឆ្នាំ។ ការបញ្ជាទិញជាមុនសម្រាប់ McLaren Artura ឥឡូវនេះ កំពុងត្រូវបានយកទៅលក់នៅអាគាតាំងបង្ហាញរបស់ McLaren ជាមួយនឹងការដឹកជញ្ជូនលើកដំបូងដល់អតិថិជន ដែលរំពឹងទុកនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ៕

សម្រាប់ព័ត៌មានបន្ថែម Tith Somphors Sale Supervisor - McLaren Phnom Penh +855 95 666 500