(ភ្នំពេញ)៖ បុគ្គលកំពូលសំណាង៥នាក់ដែលបានឈ្នះរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារ ពីការគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្នុងខែវិច្ឆិការបានបង្ហាញខ្លួននៅក្នុងកម្មវិធី Masfight លើកញ្ចក់ទូរទស្សន៍ថោន កាលពីចុងសប្តាហ៍កន្លងមកនេះ ដើម្បីប្រាប់រឿងរ៉ាវដែលកើតឡើងក្នុងថ្ងៃដែលខ្លួនបានឈ្នះរង្វាន់ធំ។

បុគ្គលកំពូលសំណាងទាំង៥រូបនេះរួមមាន៖ ១៖ លោក ថុន បូរី រស់នៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងម៉ូតូ ២៖ លោក ជ្រះ ឆាត រស់នៅ ខេត្តបន្ទាយមានជ័យ ៣៖ អ្នកនាង ប្រុញ លីឈីង រស់នៅ ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៤៖ លោក សាន រ៉ូត រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង ៥៖ លោក ឈៀង ដារ័ត្ត រស់នៅ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ថុន បូរី ជាបុគ្គលកំពូលសំណាងទី១ បានឲ្យដឹងថាលោកបានពិសាស្រាបៀរ កម្ពុជា ចំនួន១៣កំប៉ុងជុំគ្នាជាមួយបងប្អូន៥នាក់ក៏ស្រាប់តែគាស់ឈ្នះរង្វាន់ធំនឹងបានយកថវិការនេះដើម្បីធ្វើផ្ទះថ្មី និងពង្រីមុខរបរ។

លោក ជ្រះ ឆាត ជាបុគ្គលកំពូលសំណាងទី២ បានឲ្យដឹងថាលោកបានទិញស្រាបៀរ កម្ពុជា ចំនួន១២កំប៉ុងពិសាជុំគ្នាជាមួយបងប្អូនក៏គាស់ត្រូវរង្វាន់នៅកំប៉ុងទី២។ គាត់ត្រេអរជាខ្លាំងរហូតស្រែកយំភ្លាមៗតែម្តង។ លោកបានយកលុយ២ម៉ឺនដុល្លារនេះទៅទិញម៉ូតូ២គ្រឿងឲ្យកូន និងប្អូន ដណ្តឹងប្រពន្ធឲ្យក្មួយ និងសល់ខ្លះទុកទិញដីធ្លីថែមទៀតផង។

អ្នកនាង ប្រុញ លីឈីង ដែលជាអាជីវករមួយរូបបានក្លាយជាបុគ្គលកំពូលសំណាងទី៣។ គាត់បានឲ្យដឹងថា គាត់បានទិញស្រាបៀរ កម្ពុជា ១ កេស គាត់ត្រូវរង្វាន់ធំនៅកំប៉ុងទី២៣ និងបានយកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះដើម្បីពង្រីកមុខរបរឲ្យកាន់តែធំជាងនេះ។

ចំណែកបុគ្គលកំពូលសំណាងទី៤វិញគឺជា លោក សាន រ៉ូត បានទិញស្រាបៀរ កម្ពុជា ១២ កំប៉ុង គាស់ត្រូវរង្វាន់ធំនៅកំប៉ុងទី៣។ លោករំភើបចិត្តពេកក្រៃ និងបានបញ្ជាក់ថាលុយ២ម៉ឺនដុល្លារនេះបានជួយសម្រេចក្តីស្រមៃរបស់លោកក្នុងការទិញដីធ្លីស្រែចំការបន្ថែម ដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។

ចំពោះបុគ្គលកំពូលសំណាងទី៥វិញគឺលោក ឈៀង ដារ័ត្ត បានទិញស្រាបៀរ កម្ពុជា ២ កេសកន្លះ ហូបជុំគ្នាជាមួយបងប្អូន៥នាក់ក៏ស្រាប់តែគាស់ត្រូវរង្វាន់តែម្តង។ លោកថា រង្វាន់នេះលោកបានបែកចែកជា៥ចំណែកជាមួយបងប្អូន ហើយចំណែករបស់លោកគឺសម្រាប់ទិញរឺម៉ង់ដឹកបន្លែដែលជាការប៉ងប្រាថ្នារបស់លោកយូរណាស់មកហើយ។

ថ្លែងក្នុងកម្មវិធី Masfight ខាងលើ តំណាងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនពិតជារំភើបដែលឃើញថារង្វាន់២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជាបានចូលរួមចំណែកដ៏ធំធេងក្នុងការកែរប្រែជីវភាពរស់នៅរបស់អតិថិជនរបស់យើងឲ្យកាន់តែរីកចម្រើន ពិសេសជួយពួកគាត់បំពេញក្តីស្រមៃក្នុងជីវិត»