(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជ និងជាធនាគារឌីជីថលធំជាងគេនៅកម្ពុជា បានប្រកាសបង្កើនការប្រាក់ខ្ពស់ជាងមុន សម្រាប់គណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល ពី 7.77% ទៅ 9% ក្នុងមួយឆ្នាំ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣។

ការផ្តល់ជូនពី ABA នេះ ដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុខ ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀលផងដែរ ជាមួយនឹងការផ្តល់ការប្រាក់ 9% ក្នុងមួយឆ្នាំ ផ្ដល់ជូនសម្រាប់តែការបើកគណនីបញ្ញើកាលកំណត់ ABA ជាប្រាក់រៀល នៅតាមបញ្ជរសាខាតែប៉ុណ្ណោះ។ រីឯការបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទ ក៏ទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ រហូតដល់ 8% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចបើកបានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile រយៈពេលនៃការផ្ដល់ជូនមានកំណត់ (រហូតដល់ដំណាច់ឆ្នាំ)។

អតិថិជនអាចចាប់ផ្ដើមសន្សំជាមួយគណនីកាលកំណត់ ABA ដោយអញ្ជើញទៅសាខា ឬបើកគណនីបញ្ញើកាលកំណត់តាមទូរស័ព្ទក្នុង ABA Mobile ដោយគ្រាន់តែចុច៖

- បើកកម្មវិធី ABA Mobile ហើយចុច បើកគណនីថ្មី
- ជ្រើសរើស គណនីបញ្ញើមានកាលកំណត់
- ជ្រើសរើស គណនីសន្សំជាប្រាក់រៀល ជាគណនីប្រភពសម្រាប់បញ្ញើកាលកំណត់
- ដាក់ចំនួនទឹកប្រាក់ ហើយជ្រើសរើសជម្រើសទូទាត់ការប្រាក់ ជាការស្រេច។

អតិថិជនដែលមិនទាន់មានគណនី ABA អាចដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនីរហ័ស (Instant Account) ABA ដំបូងភ្លាមៗថ្ងៃនេះ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ។ សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនេះ សូមចូលទៅទំព័រ គណនីកាលកំណត់ ឬទំនាក់ទំនងមកប្រធានទំនាក់ទំនងអតិថិជន ដោយផ្ញើអ៊ីមែលទៅកាន់ info(at)ababank.com ឬទូរស័ព្ទមកមជ្ឈមណ្ឌលទំនាក់ ABA តាមរយៈលេខ 1 800 203 203 (មិនអស់ថ្លៃសេវា) ដែលរង់ចាំបម្រើលោកអ្នក 24/7 ៕