(ភ្នំពេញ)៖ ក្រុមហ៊ុន THH IMPORT & EXPORT CO., LTD ដែលជាក្រុមហ៊ុនបុត្រសម្ពន័្ធរបស់ក្រុមហ៊ុន TH GROUP ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្តទំនើបម៉ាក PEUGEOT ផ្តាច់មុខតែមួយគត់ ប្រចាំកម្ពុជា បានរៀបចំសន្និសិទសារព័ត៌មាន ប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងទីក្រុងប៉ាកសេ ប្រទេសឡាវ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត PEUGEOT ។

ដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ លើកទី២ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងអ្នកចូលរួមប្រមាណ២០០នាក់ ធ្វើដំណើរជាក្បួន ទៅកាន់ប្រទេសឡាវ។

ការរៀបចំកម្មវិធីដំណើរកំសាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏មានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុនដែលឈរលើទស្សនៈវិស័យដូចគ្នា និងបានឧបត្ថម្ភកម្មវិធីធំរួមមាន៖ ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា រួមជាមួយ ធនាគារ HONG LEONG BANK ។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON។

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន TH GROUP បានឱ្យដឹងថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ធ្វើឡើងលើកដំបូង នៅថ្ងៃទី១៧-១៩ខែធ្នូ ឆ្នាំ២០២១1 ក្រោមគោលបំណងបង្កើតនូវភាពសិទ្នស្នាល រវាង PEUGEOT CAMBODIA និងអតិថិជន ក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមជាមួយបទពិសោធន៏ជាក់ស្តែងក្នុងការប្រើប្រាស់រថយន្ត PEUGEOT ។

លោកស្រី បានបន្ថែមថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏បានចូលរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលជួយដល់សង្គម ដោយការរៀបចំកម្មវីធីនេះ មានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជាប្រចាំតំបន់ ដើម្បីកំណត់សហគមន៍ក្រីក្រពិតប្រាកដ មានតម្រូវការគ្រឿងឧបភោគបរិភោគ និងសាលារៀននៅតាមទីជនបទដាច់ស្រយ៉ាលដែល មានតម្រូវការសំភារៈសិក្សារ។ ជាក់ស្តែងឆ្នាំនេះ កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ គឺធ្វើឡើងនៅខេត្តស្ទឹងត្រែង ដោយ PEUGEOT CAMBODIA ផ្តល់ជាគ្រឿងឧបភោគបរិភោគដល់គ្រួសារចំនួន ១០០គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សសាលាភូមិថ្មីទាំងអស់ ៦០នាក់។

លោកស្រី ទី ច័ន្ទគ្រីស្នា នាយិកាផ្នែកសេវាធនាគារសម្រាប់អតិថិជនបុគ្គល របស់ ធនាគារ HONG LEONG BANK បានឱ្យដឹងដែរថា លោកស្រីពិតជាមានសេចក្តី​សោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន TH GROUP ដែលបានធ្វើកម្មវិធីនេះឡើង នេះជាលើកទី១ ដែលធនាគា HONG LEONG BANK បានចូលរួមសហការឧបត្ថម្ភក្នុងកម្មវិធីនេះ។

កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ គឺជាកម្មវិធីល្អដែលអាចផ្តល់ភាពសប្បាយរីករាយដល់អតិថិជន និងបានធ្វើសម្មភាពមនុស្សធម៌ជួយដល់សង្គម ក្នុងនាមជាធនាគារដៃគូសហការ​ ពិតជាមានមោទនភាពណាស់ដែលបានជាផ្នែកមួយនៃកម្មវិធីនេះ ហើយប្តេជ្ញាថានឹងធ្វើជាដៃគូល្អ របស់ PEUGEOT CAMBODIA ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសម្រាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន PEUGEOT ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារធនាគា HONG LEONG BANK៕