(ភ្នំពេញ)៖ Lavien ផលិតផលគ្រឿងសំអាងកំពូលរបស់កូរ៉េឯកទេសប្រឆាំងភាពចាស់ បានបើកសម្ពោធជាផ្លូវការលើកដំបូងនៅកម្ពុជា ក្រោមអធិបតីភាពលោកស្រី ហ៊ុន ម៉ាលី លោកស្រី ជាផល្គន លោកស្រី ឆាយ លក្ខិណា និងលោស្រី Park Hyun Sun នាយកប្រតិបត្តិនៃក្រុមហ៊ុន PS International និងភ្ញៀវកិត្តិយកជាច្រើនទៀត។

ពិធីបើកសម្ពោធជាផ្លូវការលើកដំបូងនេះ បានធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency, ផលិតផលប្រណិតកូរ៉េ ដែលមានប្រជាប្រិយបំផុត ឯកទេសប្រឆាំងភាពចាស់ជួយដល់ស្បែកផ្តោតសំខាន់លើភាពភាពក្មេងជាងវ័យ ភ្លឺថ្លាជាងមុនដល់អ្នកប្រើប្រាស់ ជាពិសេសផ្តោតសំខាន់លើបញ្ហាចាស់ ស្បែកជ្រួញដែលស្រ្ដី៩៩ភាគរយលើពិភពលោកកំពង់ជួបប្រទះ។

លោស្រី Park Hyun Sun នាយកប្រតិបត្តិនៃក្រុមហ៊ុន PS International ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចូលរួមក្នុងពិធីសម្ពោធដ៏ប្រពៃនេះ។

ក្រុមហ៊ុន Seth and Annie បានសហការជាមួយក្រុមហ៊ុន PS International ដោយមានទំនុកចិត្តនិងភាពជឿជាក់ជាខ្លាំង នាំយកផលិតផល Lavien នេះមកចែកចាយ និងលក់ផ្តាច់មុខនៅកម្ពុជា។

សូមជំរាបថា Lavien ជាផលិតផលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ចាប់តាំងពីការសម្ពោធលើកដំបូង ហើយត្រូវបានដាក់លក់នៅក្នុងប្រទេសសរុបចំនួន៧ ជាមួយនឹងការដាក់លក់នៅប្រទេសកម្ពុជា។

ជាក់ស្ដែង LAVIEN ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដណ្តើមយកទីផ្សារ និងទទួលបានភាពជឿរជាក់ ជាមួយនឹងការកោតសរសើរចេញ ពីបេះដូងរបស់នារីរាប់លាននាក់ ក្នុងការលក់សរុបរាប់រយលានដុល្លារអាមេរិកទូទាំងពិភពលោកក្នុងមួយឆ្នាំៗ។

Lavien ជាផលិតផលត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការធ្វើតេស្តឥតឈប់ឈរជាច្រើនឆ្នាំ និងបានឆ្លងកាត់ការត្រួតពិនិត្យជាច្រើនដំណាក់កាលយ៉ាងល្អិតល្អន់ដូចជា ការវិភាគធាតុផ្សំ ការធ្វើតេស្តផលិតផលនៅមន្ទីរពិសោធន៍ និងផ្សេងៗទៀត និងត្រូវបានគេទទួលស្គាល់ពីសារធាតុផ្សំដ៏ពិសេសរបស់វា និងប្រសិទ្ធភាពភ្លាមៗ ហើយវត្ថុធាតុដើម និងបច្ចេកវិជ្ជាដែលត្រូវបានទទួលស្គាល់ពី ក្រសួងសុខាភិបាល ប្រទេសកូរ៉េ ដែលជាប្រទេសមានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះផលិតផលថែរក្សាសម្រស់។

Lavien សង្ឃឹមថានឹងមានដៃគូរសហការចែកចាយឲ្យបានទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីជួយទៅដល់ស្រ្តីនៅកម្ពុជា៕
លោកលោកស្រីអាចទំនាក់ទំនងធ្វើជាសមាជិកចែកចាយបន្តតាមរយៈ
Tel:085 557 725
Website: WWW.LAVIENSKINCARE.COM
Facebook : LAVIEN CAMBODIA
Instagram: LAVIEN_CAMBODIA
Email:[email protected]