(ដូហា)៖ ការប្រកួតបាល់ទាត់ FIFA World Cup 2022 នៅប្រទេសកាតា វគ្គ ១៦ក្រុមចុងក្រោយរវាងក្រុមម៉ារ៉ុក​ និងអេស្ប៉ាញនាម៉ោង ១០យប់នេះ ចាប់ផ្តើម។

ជំនួបរវាងក្រុមទាំងពីរ បើក្រុមណាឈ្នះ នឹងមានសិទ្ធិឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយមាន ៦ក្រុមបានកក់កៅអីមុនរួចជាស្រេចមានដូចជា ហូឡង់, អាហ្សង់ទីន, បារាំង, អង់គ្លេស, ក្រូអាត និងប្រេសុីល៕