(ដូហា)៖ ការប្រកួតបាល់ទាត់ FIFA World Cup 2022 នៅប្រទេសកាតា សម្រាប់វគ្គ ១៦ក្រុមចុងក្រោយរកបានបេក្ខភាពទី៧ ឡើងវគ្គ ៨ក្រុមជាបន្ត បន្ទាប់ពីក្រុមម៉ារ៉ុក បានយកឈ្នះក្រុមអេស្ប៉ាញ ដោយលទ្ធផលស៊ុតបាល់ប៉េណាល់ទី ៣-០ នាកីឡដ្ឋាន Education City។

ជាលទ្ធផលក្រុមម៉ារ៉ុក ក្លាយបេក្ខភាពទី៧ ដែលមានសិទ្ធិឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមខ្លាំងៗ បានកក់កៅអីមុនរួចជាស្រេចមានដូចជា ហូឡង់ ប៉ះអាហ្សង់ទីន, បារាំង ប៉ះអង់គ្លេស, ក្រូអាត ប៉ះប្រេសុីល។

ខណៈក្រុមម៉ារ៉ុក នឹងត្រូវជួបក្រុមឈ្នះរវាងព័រទុយហ្គាល់ និងស្វីស ដែលនឹងប៉ះគ្នានាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ជាជំនួបបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយគេ៕