(ដូហា)៖ ព័រទុយហ្គាល់ ប៉ះក្រុមនៅទ្វីបអាហ្វ្រិក ម៉ារ៉ុកជាជំនួបកូនពៅនៃវគ្គ ៨ក្រុមចុងក្រោយនៅ World Cup 2022 ក្នុងប្រទេសកាតា។

ម៉ារ៉ុក បានយកឈ្នះក្រុមខ្លាំងអេស្ប៉ាញ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-០ ក្រោយពេលប្រកួត ១២០នាទីស្មើគ្នា ០-០ នាម៉ោង ១០យប់មិញនេះពីក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ម៉ារ៉ុក ជាក្រុមតែមួយគត់ដែលបានឆ្លងចូលវគ្គចាញ់-ធ្លាក់ជាបន្តទៀតនៅ World Cup លើកទី២២ នេះ គ្រាដែលហ្គាណា សេណេហ្គាល់ និងទុយនេស៊ី សុទ្ធតែបានហាលអាវដូចគ្នា ក្នុងនាមលេងតំណាងឲ្យទ្វីបអាហ្រ្វិកលើកនេះ។

ដូច្នេះក្រុមកំពុងឡើងជើងមកពីអាហ្វ្រិកមួយនេះ នឹងត្រូវប៉ះក្រុមនៅប្លុកអឺរ៉ុប ព័រទុយហ្គាល់ ដែលបំបាក់ស្វីស ក្នុងលទ្ធផលបច្ចេកទេស ៦-១ បញ្ចប់វគ្គ ១៦ក្រុមនាយប់មិញនេះ ដែលនឹងធ្វើឡើងនាម៉ោង ១០យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២៕