(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខ របស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។

កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជនកម្ពុជានូវបទពិសោធន៍ ថ្មី និងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើនដែលមាននៅជុំវិញខ្លួន។

ជំហានដំបូងនៃកិច្ចសហការមួយនេះ នឹងផ្តោតសំខាន់ទៅលើនិស្សិតចំនួន ២៥,០០០នាក់ដែលបានចូលរួមជាមួយនឹងកម្មវិធី Campus. by Wonderpass រួចជាស្រេច ដោយមានផ្តោតសំខាន់ទៅលើការលើក កម្ពស់អំពីរបៀបរស់នៅបែបឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំជិវិតក្រោយពេលបញ្ចប់ការសិក្សា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីក្តីសោមនស្ស ចំពោះកិច្ចសហការមួយនេះ។

លោក Feiruz Ikhwan បញ្ជាក់ថា «ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងជឿជាក់ថា ភាពជាដៃគូមួយនេះ នេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនវ័យក្មេងរបស់យើង ពីសំណាក់ក្រុមហ៊ុនទាំងពីរ ដែលមានគោលដៅក្នុងការពង្រឹងគុណភាព ការរស់នៅបែបឌីជីថល»

លោក Frederic H. Proulx នាយកក្រុមហ៊ុន Wonderpass Technology និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា (Canadian Chamber of Commerce) បានមានប្រសាសន៍ថា «ខ្ញុំចាត់ទុកភាពជាដៃគូនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់នៃទំនាក់ទំនង យូរអង្វែងរវាងក្រុមហ៊ុនពីរ ដែលមានបេសកកម្មដូចគ្នាក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ តាមរយៈការធ្វើការជាមួយគ្នា យើងនឹងផ្លាស់ប្តូររបៀបរស់នៅបែបឌីជីថល របស់និស្សិតកម្ពុជានៅទូទាំងប្រទេស»

កិច្ចសហការមួយនេះ បានពាំនាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។
ស្តង់របស់ក្រុមហ៊ុន Smart Axiata នឹងមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ ដោយជាដំបូងនឹងមានបុគ្គលិកសំរាប់សេវាកម្មនានា ហើយនិងមានគម្រោងបំពាក់នូវប្រព័ន្ធម៉ាស៊ីនឆ្លាតវៃសំរាប់អតិថិជនប្រើប្រាស់ ដោយខ្លួនឯងបាន។ សំរាប់និស្សិតដែលកំពុងប្រើប្រាស់សេវាកម្ម Smart នឹងទទួលបាននូវការផ្តល់ជូនផ្សេងៗ រួមមាន កញ្ចប់ស្មាតអ៊ែតហូម (Smart@Home) ពិសេស ការបញ្ចុះតម្លៃលើសំបុត្រកុន ឧបករណ៍ទំនើប និងគ្រឿងបន្លាស់ផ្សេងៗនៅ Smart Shops និងអត្ថប្រយោជន៍ផ្សេងទៀត នៅក្នុងជំហានបន្ទាប់នៃកិច្ចសហការមួយនេះ។ សំរាប់និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរទៅប្រើប្រាស់សេវាកម្ម Smart ក៏នឹងទទួលបាន ស៊ីមកាតមួយដោយឥតគិតថ្លៃមួយផងដែរបន្ថែមលើអត្ថប្រយោជន៍ដែលមាន។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការលើកកម្ពស់់ការរស់នៅបែបឌីជីថល Smart Axiata តែងតែផ្តោត សំខាន់ទៅលើការផ្លាស់ប្តូរទៅកាន់ឌីជីថល នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជាជ័យលាភីឌីជីថលរបស់កម្ពុជា ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំក្នុងការកែលម្អដំណើរការឌីជីថល ដើម្បីទទួលបាននូវផលប្រយោជន៍សេដ្ឋកិច្ច និងប្រសិទ្ធភាពកាន់តែល្អជាងមុន សម្រាប់អតិថិជននៅ កម្ពុជាទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata