(ភ្នំពេញ)៖ សាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា នាពេលថ្មីៗនេះ បានរៀបចំពិធីអបអរសាទរ ក្នុងការទទួលស្គាល់ជ័យលាភីឆ្នើមដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាខា។

សិស្សឆ្នើមម្នាក់ៗ បានឆ្លងកាត់ការប្រលងជម្រុះសិស្សឆ្នើម នៅតាមសាខារបស់ខ្លួន ហើយក៏បានប្រលងនៅវគ្គជម្រុះទូទាំងសាលាទើប ក្លាយជាសិស្សឆ្នើមនៅនៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា។

សិស្សជ័យលាភីឆ្នើមសរុបចំនួនមានចំនួន ២៧ នាក់ដោយ ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ លើសពីនេះ សិស្សជ័យលាភីនឹងធ្វើដំណើរ ទស្សនកិច្ចសិក្សាទៅក្រៅប្រទេស នៅដើមឆ្នាំ២០២៣ផងដែរ។

ការអបអរសាទរដល់ជ័យលាភីឆ្នើមនេះ គឺមិនត្រឹមតែសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា ក៏បានប្រគល់នូវវិញ្ញាបនបត្រឆ្នើមដល់លោកគ្រូ-អ្នកគ្រូ និង សាខាដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សផងដែរ។

អគ្គនាយកនៃសាលាអន្តរជាតិទ្រូវីហ្សិនកម្ពុជា លោក សេង បូណា បានថ្លែងបញ្ជាក់ថា សមិទ្ធផលសិក្សានេះ សម្រាប់សិស្សម្នាក់ៗ គឺបានមកពីមានកត្តាបីយ៉ាង ប្រៀបដូចជាមុំត្រីកោណ ជួយឱ្យវិស័យអប់រំនៅគ្រប់កម្រិតទទួលបានជោគជ័យ ក្នុងនោះមាន ទី១ សិស្សានុសិស្សខ្លួនឯង ទី២ ការលើកទឹកចិត្តពីអាណាព្យាបាល និងទី៣ គឺសាលារៀន និងលោកគ្រូអ្នកគ្រូ។

លោកបន្តជំរុញឲ្យសិស្សានុសិស្ស ខិតខំសិក្សាបន្ថែមអោយកាន់តែខ្លាំង ដើម្បីក្លាយជាធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។
លោកបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត ចំពោះលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងទាំងអស់ ដែលខិតខំប្រឹងប្រែង ដើម្បីក្លាយជាផ្នែកមួយ សម្រាប់ភាពជោគជ័យរបស់សិស្ស។

ជាមួយនឹងវត្តមានចំនួន ៨សាខានៅក្នុងឆ្នាំ២០២២នេះ សាលាអន្តរជាតិ ទ្រូ វីហ្សិន ផ្តល់ជូននូវការអប់រំចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ លើសពីនេះ ទ្រូ វីហ្សិន បានពង្រីកភាពជាដៃគូ នៅទូទាំងពិភពលោក រួមមាន នូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកហើយ កាលពីពេលកន្លងទៅសិស្សានុសិស្សក៏បានចូលរួមកម្មវិធីផ្លាស់ប្តូរ កម្មសិក្សាជាមួយសាលាជាដៃគូផង។
ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/
Facebook Page: True VISIONS International School of Cambodia
ទំនាក់ទំនង: 012 303 188 or 017 361 669