(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បាននិងកំពុងផ្តល់អត្រាការប្រាក់ សម្រាប់បញ្ញើមានកាលកំណត់រហូតដល់៨% ក្នុងមួយឆ្នាំ ដែលអនុញ្ញាតឱ្យអតិថិជនសន្សំប្រាក់បានកាន់តែច្រើន។ កាន់តែពិសេសនោះការផ្តល់ជូននេះ មានសម្រាប់ប្រាក់ដុល្លារ និងរៀល។

គណនីបញ្ញើមានកាលកំណត់ ជាប្រភេទគណនីសន្សំដែលផ្តល់នូវភាពបត់បែនក្នុងការចាត់ចែងថវិកា ជាមួយនឹងការទទួលបានប្រាក់ចំណេញ និងគ្មានហានិភ័យ។ គណនីបញ្ញើមានកាលកំណត់ ជាប្រភពចំណូលមួយដែលអាចជួយឱ្យ ប្រជាជនកម្ពុជាបង្កើនប្រាក់របស់ខ្លួន ប្រកបដោយសុវត្ថិភាពខ្ពស់ តាមរយៈប្រាក់សន្សំ។

អតិថិជនអាចជ្រើសរើសរយៈពេលសន្សំជាក់លាក់ សម្រាប់គណនីបញ្ញើមានកាលកំណត់ ជាមួយនឹងរយៈពេល១២ ឬ២៤ខែ ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់ទាំងអតិថិជនថ្មី និងអតិថិជនចាស់មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ជាពេលវេលាដ៏មានតម្លៃ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពីការវិនិយោគប្រាក់របស់អ្នក។ បើកគណនីបញ្ញើតាមកាលកំណត់ថ្ងៃនេះ នៅគ្រប់សាខារបស់ធនាគារ ស្ថាបនា ទូទាំងប្រទេស។

សូមជម្រាបថា ធនាគារស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង៤.០០០នាក់ មានបណ្តាញសាខាយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសដែលមានសាខាជាង១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។

ធនាគារស្ថាបនា ផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះក៏មានការសហការ ជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។

ជាក់ស្ដែងថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។
ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តបន្ថែមទៀត ដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕