(ភ្នំពេញ)៖ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានឈានមកដល់វគ្គវេទិការបស់ខ្ញុំហើយ។ ក្រុមទាំង៥ រួមមាន៖ ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ, ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប, ក្រុមក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប, ក្រុមក្រឹណ្ណរៈ និងក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ សុទ្ធសឹងជាជើងខ្លាំងដែលបានពុះពាររាល់ឧបសគ្គ និងបញ្ចេញសមត្ថភាពយ៉ាងពូកែ។

ពោលគឺចាប់ពីម៉ោង១២យប់ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង១២យប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ក្រុមទាំង៥ ទទួលបានឱកាសសន្សំពិន្ទុ៤០% និង៦០%បន្ថែមទៀតពីការវាយតម្លៃរបស់គណៈកម្មការទាំង៤។ មានតែ៣ក្រុម ដែលមានពិន្ទុសរុបខ្ពស់ជាងគេ (Top3) ប៉ុណ្ណោះអាចមានសិទ្ធិ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ ដណ្តើមយកជ័យលាភីលេខ៣ លេខ២ និងលេខ១។

នេះជាវីដេអូប្រកួតរបស់ក្រុមទាំង៥៖

*ទី១៖ ក្រុមខ្ញុំស្រឡាញ់វប្បធម៌ នៃ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ! https://fb.watch/hc44i6Fupx/?mibextid=cr9u03

*ទី២៖ ក្រុមក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរអង្គរ ខេត្តសៀមរាប! https://fb.watch/hc4eZs6SQP/?mibextid=cr9u03

*ទី៣៖​ ក្រុមក្រឹស្ណរៈ https://fb.watch/hc4iXPqYbl/?mibextid=cr9u03

*ទី៤៖ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប https://fb.watch/hc4ntnFsRc/?mibextid=cr9u03

និងទី៥៖ ក្រុម យុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ https://fb.watch/hc4qIRXCi0/?mibextid=cr9u03

ពិន្ទុចេញពីការបោះឆ្នោតនេះនឹងត្រូវរាប់តែ Emoji តាមរយៈ Like, រូបបេះដូង love, រូបការរាប់នេះផងដែរ គឺយកចេញតែវីដេអូនៅលើទំព័រហ្វេសបុកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង https://www.facebook.com/uyfc.svay.rieng/ ប៉ុណ្ណោះ!

សូមចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករ សិល្បការិនី។ មិនត្រឹមតែជាការចូលរួមប្រកួតតែយើងទាំងអស់គ្នាចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ៕