(ភ្នំពេញ)៖ ប្រញាប់ឡើង! ឱកាសពិសេស និងកម្រ បានមកដល់ហើយ ខុនដូ «រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម (Royal Group Platinum)» ដែលជាខុនដូស្តង់ដារប្រទេសសឹង្ហបុរី ក្នុងតំបន់ដ៏មានសក្តានុពល នៃទឹកដីខណ្ឌទួលគោក មានការផ្តល់ជូនដ៏ពិសេសជាច្រើនក្នុង រដូវកាលបុណ្យណូអែល។

បើតាមលោក Jacky នាយកផ្នែកលក់ បានប្រាប់ឱ្យដឹងថា សម្រាប់អតិថិជនដែលមានបំណងជាវខុនដូដ៏ប្រណិត និងស៊ីវិល័យ «រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម » ក្នុងកំលុងខែធ្នូនេះ លោកអ្នកនឹងទទួលបានការបង់ប្រាក់រយៈពេលវែងរហូតដល់ ០៥ឆ្នាំ ដោយឥតការប្រាក់។ ក្នុងនោះគ្រាន់តែកក់ប្រាក់មុន ១០% នៃតម្លៃខុនដូ លោកអ្នកទទួលបានការបង់ប្រាក់ថេររយៈពេល ៥៩ខែ ក្នុងតម្លៃចាប់ពី ៨០០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។ អ្វីដែលពិសេសថែមទៀត គឺ អាចចូលស្នាក់នៅបាននៅឆ្នាំក្រោយ ខែមេសានេះ បើទោះជាលោកអ្នកមិនទាន់បង់ប្រាក់គ្រប់ចំនួនក៏ដោយ។

លោក Jacky បានបន្ថែមទៀតថា ការបង់ប្រាក់នេះ គឺធ្វើឡើង ដើម្បីសម្រួលដល់អតិថិជនទាំងអស់ ជាពិសេសអតិថិជននៅ តាមបណ្តាខេត្តទូរទាំងប្រទេស ដែលមានបំណងរកផ្ទះតម្លៃសមរម្យ និង ការបង់ប្រាក់ទាបក្នុងរាជធានីភ្នំពេញ សម្រាក់ការស្នាក់នៅ ឬ បន្តការសិក្សារបស់កូនៗរបស់គាត់។

សូមបញ្ជាក់ថា គម្រោងខុនដូ «រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម» មានកំពស់ ២៨ ជាន់ ត្រូវបានរចនាឡើងតាមស្តង់ដាររបស់ប្រទេសសឹង្ហបុរី ដោយអ្នករស់នៅអាចគយគន់ទេសភាព ៣៦០ដឺក្រេ នៃរាជធានីភ្នំពេញ និងមានហាងទំនិញជាច្រើន សម្រាប់ការដើរទិញទំនិញលក្ខណៈ Indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រ៊េនអន្តរជាតិ និងប្រ៊េនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនចូលមកក្នុងប្រទេសកម្ពុជា។

លើសពីនេះទៀត គម្រោងខុនដូ «រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម» បាននាំមកនូវអ្វីថ្មីៗ ក្នុងអគារទាំងមូលមានមួយជាន់ សម្រាប់តែគ្រឿងបរិក្ខារផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹក ៤ធំៗ បែងចែកតាមវ័យ តារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារបៃតង កន្លែងលេងសម្រាប់ក្មេង និងក្លឹបហាត់ប្រាណជា ដើម។
មកដល់ចុងឆ្នាំ២០២២នេះ ខុនដូ «រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម» បានសាងសង់ដល់ជាន់ទី២១ ដែលគម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនាពេលឆាប់ៗនេះ។

គម្រោងខុនដូ «រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម» មានទីតាំងនៅដីឡូតិ៍លេខ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសប់ផ្លូវ៣ សំខាន់គឺផ្លូវលេខ៥៦៦ ផ្លូវលេខ៣៣៧ និងផ្លូវលេខ៣៣៥។ គម្រោងនេះមានបន្ទប់ស្នាក់នៅចំនួន ៨៥១យូនីត និងមានហាងពាណិជ្ជកម្មចំនួន ៥០យូនីតនៅជាន់ផ្ទាល់ដី។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 099 953 999 ឬចូលទៅកាន់គេហទំព័រ www.royal-platinum.com ឬ អាចអញ្ជើញមកកាន់ការិល័យលក់របស់គម្រោងខុនដូរ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម តាមបណ្តោយផ្លូវ ៣៣៧ បុរីសាន់វេ ដែលបើកដំនើរការរៀងរាល់ថ្ងៃ៕