(ព្រះសីហនុ)៖ ប្រទេសកម្ពុជាបានទទួលឈ្មោះជាប្រទេសដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាឆ្នេរដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ ដើម្បីជាផ្នែកមួយចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ ដែលជាមោទនភាពមួយរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរៀបចំកម្មវិធីដ៏អស្ចារ្យ Vattanac Sea Festival ជាមួយនឹងសកម្មភាពសប្បាយប្លែកៗជាច្រើនដូចជា ការបោះតង់នៅតាមមាត់ឆ្នេរដ៏សែនរ៉ូមែនទិក ការលេងល្បែងកីឡាសប្បាយៗ ការប្រគំតន្ត្រីចង្វាក់ EDM ជាមួយ DJ ដ៏ល្បី បូករួមទាំងការបាញ់ទឹកលេងកម្សាន្ត ការប្រគំតន្ត្រីនាពេលរាត្រី។

ការប្រគំតន្ត្រីនោះ នឹងជួបជាមួយកំពូលតារាចំរៀងដ៏ល្បីប្រចាំប្រទេសដូចជា កញ្ញា មាស សុខសោភា លោក នីកូ លោក ជី ដេវីត កញ្ញា រ៉ាប៊ី កញ្ញា សុខ ពិសី លោក ពូ ឃ្លាំង លោក ខៃ កញ្ញា រ៉េត ស៊ូហ្សាណា លោក លឹម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ទពន្លឺ លោក នាង ដាវីន ក្រុមចំរៀង 2TheMoon កញ្ញា ជេន លោក បាក់យ៉ុង និងលោក BOB ហើយអ្វីដែលកាន់តែអស្ចារ្យ និងធ្វើឲ្យ Vattanac Sea Festival កាន់តែមិនអាចបំភ្លេចបាននោះ គឺការទស្សនានូវកាំជ្រួចដ៏ស្រស់ស្អាត។

លើសពីសកម្មភាពកម្សាន្តសប្បាយជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏នឹងចូលរួមការងារទំនួសខុសត្រូវសង្គម ដោយរៀបចំសម្អាតឆ្នេរជុំគ្នាជាមួយនឹងក្រុមការងារ ព្រមទាំងវត្តមានរបស់តារាកិត្តិយសជាច្រើនរូប ដើម្បីចូលរួមថែរក្សាបរិស្ថាននៅតាមមាត់ឆ្នេរដ៏ស្រស់ស្អាតរបស់យើង និងដើម្បីជាគំរូដ៏ល្អក្នុងសង្គម។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ វឌ្ឍនៈ ប៊្រូវើរី ចូលរួមលើកទឹកចិត្តអ្នកចូលរួមទាំងអស់ប្រមូលកាកសំណល់ សំបកកំប៉ុង និងដបផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មកប្ដូរយកផលិតផលថ្មីវិញភ្លាមៗ ដែលសកម្មភាពនេះធ្វើឡើងដើម្បីកាត់បន្ថយការបោះចោលសម្រាម ហើយ វឌ្ឍនៈ ប្រ៊ូវើរី នឹងយកថរិការដែលបានមកពីការលក់សំណល់កំប៉ុង និងដបនោះ យកទៅបរិចា្ចគ។

ដូច្នេះអ្នកដែលបានចូលរួមក្នុងកម្មវិធី Vattanac Sea Festival ក៏ជាចំណែកមួយដ៏ធំសម្រាប់សង្គមជាតិផងផែរ។ រីករាយ និងអបអរសាទរបុណ្យសមុទ្រជាមួយស្រាបៀរ វឌ្ឍនៈ រយៈពេល៣ថ្ងៃ គឺថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរពយជំទាវម៉ៅ ក្បែរបរិវេណដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ចាប់ពីម៉ោង ២រសៀលតទៅ៕