(ភ្នំពេញ)៖ គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ កំពុងស្ថាបនាលើផ្ទៃដី ៦ហិតា ដោយមានអគារសរុបចំនួន១២អគារ និងលំនៅដ្ឋានចំនួន ២៦៥ផ្ទះ ដោយបច្ចុប្បន្នការសាងសង់គ្រោងអគារបានរហូតដល់ទៅ ១០០% ហើយ និងបន្ដការតុបតែងខាងក្នុងអគារបានរហូតដល់ ៨០%។
ការសាងសង់នេះដឹកនាំដោយក្រុមហ៊ុន WorldBridge Sport Village ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃគម្រោង WorldBridge Group និងជាអ្នកវិនិយោគខាងវិស័យអចលទ្រព្យដ៏លេចធ្លោមួយរូបនៅកម្ពុជា។
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងសំណង់លំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ដ៏ធំស្កឹមស្កៃ និងទំនើបដំបូងគេបង្អស់នៅកម្ពុជា នឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគសម្តេចតេជោ ស្ថិតក្នុងភាគខាងជើង នៃរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាតំបន់ទីប្រជុំជន ដ៏មានសក្តានុពលខ្លាំងមាន ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបដូចជា៖ ស្ពានផ្លូវគមនាគមន៍ខ្វាត់ខ្វែង, ប្រព័ន្ធដឹកជញ្ជូនសាធារណៈ, មន្ទីរពេទ្យ, សាលារៀនជាតិ និងអន្ដរជាតិ ក្លឹបហាត់ប្រាណ, កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញ ផ្សារទំនើប និងកន្លែងកំសាន្តផ្សេងៗទៀតជាច្រើនដែលព័ទ្ធជុំវិញតែម្តង។
ហេតុដូចនេះទើបគម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ពិតជាសក្តិសមបំផុតសម្រាប់ការឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្នុងការសម្រេចចិត្តជ្រើសរើសផ្ទះ ដំបូងរបស់ខ្លួន ជាមួយនឹងលំនៅដ្ឋានដែលក្លាយជាកេរតំណែលតជំនាន់មួយនេះ។ តួយ៉ាងយើងក៏សង្កេតឃើញថាផ្នែកស្ថាបនា និងផ្នែកស្ថាបតិយ្យកម្ម ស្ថិតក្នុងភាពមមាញឹកដ៏កំពូលដើម្បីរួមគ្នារំលេចឡើងនូវសមិទ្ធផលជាតិក្នុងព្រឹត្តិការណ៍ប្រវិត្តសាស្ត្រស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្នុងគោលបំណងលើកស្ទួយ និងលើកកម្ពស់ ដល់មុខមាត់ប្រទេសជាតិថែមមួយកម្រិតទៀត។
ទោះបីជាមានផលរំខានពីជំងឺរាតត្បាតក៏ពិតមែន តែបើក្រឡែកទៅមើលបរិបទ និងបរិយាកាសនៃវិស័យអចលនទ្រព្យ គឺនៅតែបន្តដំណើរការ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ យើងមានក្តីសង្ឃឹម និងការរំពឹងទុកយ៉ាងមុតមាំក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។
បន្ថែមពីនេះ ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ មានទីទាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ នៅតាពជាយផ្លូវជាតិលេខ៦A ដែលជាទីក្រុងរណបដ៏មានសក្តានុពលបំផុតមួយ។ លោកអ្នកមិនចាំបាច់បារម្ភពីការទទួលយកផ្ទះ និងខុនដូខកពេលឡើយ ជាពិសេសទទួលប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ដែលចំណាប់អារម្មណ៍វិនិយោគក្នុងគម្រោងភូមិកីឡាដ្ឋានវើលដ៏ប្រ៊ីដ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៨% បង់ប្រចាំខែត្រឹមតែ ៤០០ដុល្លារ តែប៉ុណ្ណោះ ជាពិសេសលោកអ្នកនឹងទទួលបាននូវឱកាសឈ្នះរង្វាន់ រថយន្ត Toyota Raize ស៊េរីថ្មីចុងក្រោយបង្អស់ ជាមួយនឹងការផ្តល់ជូនសម្ភារៈក្នុងគេហដ្ឋានមួយកំផ្លេរ។
សូមជម្រាបដែរថា ការិយាល័យលក់មានទីតាំងនៅអគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 095 895 456 ,016 239 888៕