(ភ្នំពេញ)៖ ឱកាសចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការជួបជុំដ៏សប្បាយរីករាយនឹងកើតមាននៅក្នុងបុរី ប៉េង ហួត ក្នុងពេលឆាប់ៗនេះ គឺនៅពាក់កណ្ដាលខែធ្នូនេះតែម្ដង។

កម្មវិធី YEAR END CELEBRATION គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ2022 ដែលរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនបុរី ប៉េង ហួត ដែលតែងតែគាំទ្រគ្រប់គម្រោងរបស់ក្រុមហ៊ុន ជាពិសេសគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី2 «អេកូ ខូលិកសិន»។ កម្មវិធីនេះនឹងរៀបចំឡើងរយៈពេល 3ថ្ងៃ ចាប់ពីថ្ងៃទី16-18 ខែធ្នូ ឆ្នាំ2022 នៅសួនបណ្ដោះអាសន្នគម្រោង ដឹស្តា ផ្លាទីនីម អេកូ សាន់រ៉ាយ ចាប់ពីម៉ោង09៖00ព្រឹក ដល់ម៉ោង 08៖00យប់។

YEAR END CELEBRATION មានកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងហ្គេមកម្សាន្តច្រើនប្រភេទ ការដាក់តាំងផលិតផលនិងអាហារសម្បូរបែបពីបណ្ដាហាងល្បីៗ ការសាកល្បងបទពិសោធន៍ VR លើគម្រោងហ្គ្រេនស្តា ផ្លាទីនីម ទាំងមូល ការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាឱកាសទិញផ្ទះជាមួយប្រូម៉ូសិន និងការផ្ដល់ជូនដ៏ចំណេញដែលមិនធ្លាប់មានថែមទៀតផង។

ដើម្បីជ្រាបកាន់តែច្បាស់ទាក់ទងនឹងកម្មវិធីសប្បាយរីករាយដ៏ធំប្រចាំឆ្នាំនេះ សូមទាក់ទងចុះឈ្មោះជាមុនជាមួយសហការីផ្នែកលក់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth