(ដូហា)៖​ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បានលាលែងពីតំណែងរបស់លោក បន្ទាប់ពីក្រុមរបស់លោក បានធ្លាក់ចេញក្នុងវគ្គ ១៦ក្រុងចុងក្រោយ នៅឯព្រឹត្តិការណ៍ World Cup, នេះបើតាមការបញ្ជាក់ពី សហព័ន្ធបាល់ទាត់អេស្ប៉ាញ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។

អេស្ប៉ាញ បានបរាជ័យក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ក្រោមថ្វីជើងក្រុមម៉ារ៉ុក បន្ទាប់ពីលទ្ធផលប្រកួតស្មើ គ្មានគ្រាប់បាល់សោះ កាលពីថ្ងៃអង្គារ ជាលទ្ធផលដ៏ក្រៀមក្រំមួយ ដែលមិនអាចឡើងទៅវគ្គបន្ត។

គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ បានលើកឡើង បន្ទាប់ពីការប្រកួតថា លោកត្រូវបានគេស្តីបន្ទោស ដោយសារការបរាជ័យ។

លោក Enrique, ដែលត្រូវបានតែងតាំងដំបូង ជាគ្រូបង្វឹកក្រុមអេស្ប៉ាញ ក្នុងឆ្នាំ២០១៨នោះ, មានកិច្ចសន្យា ដែលនឹងមានសុពលភាព រហូតដល់ដំណាច់ឆ្នាំនេះ៕