(ដូហា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 វគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនារាត្រីនេះ គឺជាការជួបគ្នារវាងក្រូអាត និងប្រេស៊ីល ហើយហូឡង់ ប៉ះអាហ្សង់ទីន។

សាំបាប្រេស៊ីល ត្រូវប៉ះក្រូអាតនាម៉ោង ១០យប់ថ្ងៃសុក្រ ទី០៩ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា) ដែលជា ១ប្រកួតបើកឆាកនៃវគ្គចាញ់-ធ្លាក់ ៨ក្រុមនៅ World Cup លើកទី២២ នក្នុងប្រទេសកាតា និងជាការប្រកួតលើកទី៥៧ ក្នុងចំណោម ៦៤ប្រកួតសរុបផងដែរ។

១ប្រកួតទៀតនាម៉ោង ២រំលងអាធ្រាត្រវិញ គឺជាការជួបគ្នារវាងក្រុមនៅតំបន់អាមេរិកឡាទីន និងក្រុមនៅអឺរ៉ុបផងដែរ គឺអាហ្សង់ទីន ត្រូវប៉ះទឹកក្រូចហូឡង់។

វគ្គ ៨ក្រុមនេះដែរ នឹងត្រូវប្រើរូបមន្ត ថែម ១៥នាទី ២ដង និងប៉េណាល់ទី ដូចវគ្គ ១៦ក្រុមដែរ ប្រសិនបើលទ្ធផលស្មើគ្នានោះ៕