(ម៉ាឌ្រីត)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ សម្រេចតែងតាំងលោក Luis de La Fuente ជាគ្រូបង្វឹកជម្រើសជាតិថ្មី បន្ទាប់ពីការដកខ្លួនរបស់លោក Luis Enrique ក្រោយដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៅព្រឹត្តិការណ៍ FIFA World Cup 2022 ដែលចាញ់ក្រុមម៉ារ៉ុក។

ប្រវត្តិក្នុងក្នុងការងារជាគ្រូបង្វឹករបស់លោក Fuente គឺជាអតីតគ្រូបង្វឹកក្រុមកម្រិតយុវជនរបស់ជម្រើសជាតិអេស្ប៉ាញ មាននៅឈុតយុវជន U19, U21, និងយុវជន U23 ដែលធ្វើបានលទ្ធផលឈ្នះពានរង្វាន់ UEFA European Under-19 Championship 2015 និងឈ្នះពាន UEFA European Under-21 Championship 2019 ហើយយកបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ Summer Olympics 2020 ក្នុងកម្រិតយុវជន U23។

បុរសវ័យ ៦១ឆ្នាំសញ្ជាតិអេស្ប៉ាញ លោក Fuente ក៏ជាអតីតកីឡាកររបស់ក្លិប Athletic Bilbao ដែលឈ្នះលីគ La Liga នៅរដូវកាល 1982-83 និង1983-84 ជាមួយពាន Copa del Rey នៅរដូវកាល 1983-84។

ក្នុងនោះកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ នាពេលបច្ចុប្បន្ននេះមានកីឡាករឆ្នើមៗដូចជា Ferran Torres, Peder, Gavi, Ansu Fati, Eric Garcia និងអ្នកផ្សេងទៀតផងដែរ ដែលធ្លាប់ស្ថិតក្រោមគ្រប់គ្រងរបស់លោកកាលនៅឈុតយុវជន៕