(ភ្នំពេញ)៖ បុរី ហ្គោលដេន ផាក បានផ្តល់ជូនប្រូម៉ូសិនពិសេសថែមជូនទូរស័ព្ទ iphone 14 Pro Max ភ្លាមៗ មិនតែប៉ុណ្ណោះ លោកអ្នកអាចទទួលបានទឹកប្រាក់ត្រឡប់ទៅវិញរហូតដល់ $12,000 ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ត្រឹមតែ 0.66% ក្នុងមួយខែ ឬលោកអ្នកអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 12%។ រួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញកន្លងផុតទៅ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប 60ហិកតា ស្ថិតនៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាគោលដៅនៃការវិនិយោគ និងអភិវឌ្ឍន៍ មានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូរបែបក្បែរកន្លែងដែលលោកអ្នកចង់ទៅដល់។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រចនាឡើងពោរពេញដោយគុណភាព និង មានដើមឈើបៃតង ខាងមុខផ្ទះតាមបណ្តោយផ្លូវក្នុងបុរីយ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ជាមួយឧទ្យានធម្មជាតិដ៏ធំទំហំ 4.5ហិកតា មានមុខងារសម្បូរបែបផ្តល់ឲ្យលោកអ្នកនូវខ្យល់បរិសុទ្ធបង្កើតបាននូវភាពស្រស់ស្រាយសម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលនឹងមានឧបករណ៍ទំនើបទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង កន្លែងលំហែកាយដែលមានដើមឈើធំៗ ផ្កាចំរុះពណ៌ វាលស្មៅខៀវស្រងាត់ធ្វើអោយមានទេសភាពបៃតង ដែលជាកន្លែងសម្រាប់លោកអ្នកសម្រាកលំហែ ក្រោយពីការនឿយហត់ ធ្វើអោយលោកអ្នកមានអារម្មណ៍កាន់តែស្រស់ស្រាយ។

ឧទ្យានធម្មជាតិដ៏ធំមួយនេះនឹងធ្វើឲ្យបុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កាន់តែមានភាពលេចធ្លោ និង ល្អដាច់គេក្នុងតំបន់ជ្រោយចង្វារដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅនិងវិនិយោគ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិ ប្រៀបបានទៅនឹងតំបន់រីសតផងដែរ។ បុរី ហ្គោលដេន ផាក មានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស និងត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ដោយស្ថាបត្យករជំនាញៗ និងសាងសង់ឡើងដោយវិស្វករដែលមានបទពិសោធន៏ជាច្រើនឆ្នាំដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និងបរិវេណជុំវិញផ្ទះប្រកបដោយធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ជាទីដ៏កក់ក្តៅសម្រាប់លោកអ្នក និងក្រុមគ្រួសារ ជាទីកន្លែងដែលបង្កើតការចង់ចាំ ជាទីកន្លែងផ្តល់អារម្មណ៍ថាជារបស់យើង ហើយលោកអ្នកនឹងទទួលបាននូវបទពិសោធន៍គ្រប់បែបយ៉ាងដែលជីវិតបានផ្តល់ឱ្យ។

បុរី ហ្គោលដេន ផាក កំពុងបង្កើតបរិយាកាសរស់នៅបែបថ្មីនៅជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលំហែ និង ប្រណិតភាព ជាទីកន្លែងដែលប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ ងាយស្រួលទាំងការរស់នៅ និង ប្រកបអាជីវកម្ម៕

លីងវីឌីអូ គម្រោង ដឹណេតឆឺរ៉លៈ bit.ly/boreygoldenparkthenatural
ទីតាំងគម្រោង: http://bit.ly/BoreyGoldenParkTheNatural
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998