(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យមួយ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ជាកម្មវិធីបើកសម្ពោធផលិតផលឈុតព្យាបាលស្បែកមុខថ្មី និងបង្ហាញមុខតារាល្បីប្រចាំកម្ពុជាចំនួន២រូប ​ជាទូតសុច្ឆន្ទៈ (BA) ក្នុងថ្ងៃតែមួយ។

ឧកញ៉ា ទ្រី ដាណា បានប្រកាសក្នុងពិធីសម្ពោធថា ផលិតផលឈុតព្យបាលមុខថ្មីមួយទៀត ដែលមាន២ពណ៌ តម្រូវតាមស្បែកមុខអ្នកប្រើប្រាស់ដោយក្នុងនោះ មានផលិតផល៣មុខ ក្នុងប្រអប់តែមួយ ជាប្រភេទឡេលេបពេលយប់ ឡេលាបពេលថ្ងៃ និងហ្វូមលាងមុខ។ ផលិតផលទាំងអស់នេះ សុទ្ធតែឆ្លងកាត់ការពិនិត្យគុណភាពយ៉ាងត្រឹមត្រូវពីអ្នកជំនាញ និងទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា។ ផលិតផលឈុតព្យបាលមុខ ពណ៌ក្រហម ឈ្មោះថា Crytal Stem Cell និងផលិតផលឈុតព្យបាលមុខពណ៌មាស ឈ្មោះថា Meso Vit C។

អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី រូបនេះបានបន្ថែមថា ក្នុងគោលបំណងធ្វើទីផ្សារផលិតផលឲ្យកាន់តែល្បីល្បាញ ក្រុមហ៊ុន​ក៏បានសហការជាមួយតំណាងផ្សព្វផ្សាយដែលជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំកម្ពុជា គឺអ្នកនាង សុគន្ធ នីសា ជាទូតសុច្ឆន្ទៈ (BA) ផលិតផលឈុតព្យបាលមុខពណ៌មាស ឈ្មោះថា Meso Vit C និងតារាសម្តែងរាងខ្ពស់សង្ហារ លោក សេង មង្គល ជាទូតសុច្ឆន្ទៈ (BA) ផលិតផលឈុតព្យបាលមុខ ពណ៌ក្រហម ឈ្មោះថា Crytal Stem Cell។

ឧកញ៉ា ទ្រី ដាណា បានបញ្ជាក់ពីគោលជំហរច្បាបសៗថា បើទោះបីស្ថិតក្នុងបរិបទកូវីដ១៩ក្តី តែក្រុមហ៊ុន ដាណាទ្រី​ ខេមបូឌា ត្រេឌីងខូអិលធីឌី នៅតែបង្ហាញភាពរឹងមាំ និងមានកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីទីផ្សារជូនដល់ដៃគូសហការទាំងអស់។

គួរបញ្ជាក់ថា ក្រុមហ៊ុន ដាណាទ្រី​ ខេមបូឌា ត្រេឌីងខូអិលធីឌី បានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង៤ឆ្នាំហើយ។ ក្នុងរយៈពេលជាង៤ឆ្នាំមកនេះ ក្រុមហ៊ុនបានរីកចម្រើនជាលំដាប់ ដោយសារគ្រប់ផលិតផលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីអតិថិជន៕