(ដូហា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នៃវគ្គ ៨ក្រុមចុងក្រោយ ក្រុមក្រូអាត បានឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ៤ក្រុម, បន្ទាប់ពីយកឈ្នះក្រុមប្រេស៊ីល ៤-២ ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។

ជំនួបរវាងក្រុមទាំងពីរធ្វើឡើងនាកីឡដ្ឋាន Education City ការប្រកួតយ៉ាងជក់ចិត្តស្វិតស្វាញពេញម៉ោង ១២០នាទីស្មើគ្នា ១-១ ខណៈជាលទ្ធផលការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ក្រុមក្រូអាត រកបាន ៤-២ ទៅលើប្រេស៊ីល។

ដូចនេះសម្រាប់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រក្រុមក្រូអាត នៅរង់ចាំក្រុមឈ្នះរវាងហូឡង់ ប៉ះអាហ្សង់ទីន ក្រោយបញ្ចប់វគ្គ ៨ក្រុមនេះ៕