(ដូហា)៖ ជំនួបរវាងព័រទុយហ្គាល់ និងម៉ារ៉ុក ហើយអង់គ្លេស ប៉ះបារាំងនោះ ជាការប្រកួតបញ្ចប់វគ្គ ៨ក្រុមចុងក្រោយនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា។

គូបើកឆាកនាម៉ោង ១០យប់ថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងក្រុមនៅអឺរ៉ុប ព័រទុយហ្គាល់ត្រូវតតាំងជាមួយម៉ារ៉ុក ដែលមកពីទ្វីបអាហ្វ្រិក ក្នុងការប្រជែងកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។

១ប្រកួតទៀតនាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអាទិត្យវិញ គឺជាគូជក់ចិត្តដិតអារម្មណ៍រវាងអង់គ្លេស ប៉ះក្រុមការពារជើងឯក មាន់គកបារាំង។

នៅចាំបានថា អង់គ្លេសបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល World Cup 2018 ដ្បិតចាញ់ក្រូអាតក្នុងម៉ោងថែម គ្រាដែលបារាំងយកឈ្នះប៊ែលហ្សិក និងក្រូអាត ដើម្បីក្លាយជាជើងឯកពិភពលោកលើកទី២៕