(ភ្នំពេញ)៖ ក្រុមហ៊ុនអចលទ្រព្យ Lucky Realty Co.Ltd គឺជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា បានជ្រើសរើសទីតាំងអចលនទ្រព្យល្អក្នុងទីក្រុងភ្នំពេញមួយចំនួន សម្រាប់ដាក់លក់ជូនអតិថិជនរបស់ខ្លួន។
លោក នាក់ សុផាត គឺជានាយកផ្នែកខាងវាយតម្លៃអចលនទ្រព្យនៅក្រុមហ៊ុន Lucky Realty Co.,Ltd បានឲ្យដឹងថា ដោយសារក្រុមហ៊ុនធ្វើការវាយតម្លៃអចលនទ្រព្យជាច្រើនជូនអតិថិជនរបស់ខ្លួន ដូច្នេះក្រុមហ៊ុនបានដឹងយ៉ាងច្បាស់ អំពីតម្លៃអចលនទ្រព្យក្នុងតំបន់នីមួយៗ។ អចលនទ្រព្យមួយចំនួនមានទីតាំងល្អៗដែលមានតម្លៃធូរថ្លៃ សមរម្យល្មម បើប្រៀបធៀបនៅក្នុងតំបន់ជុំវិញ ដូចជាអចលនទ្រព្យដែលបានបង្ហាញខាងក្រោមនេះ គឺជាអចលនទ្រព្យដែលមានតម្លៃទាបជាងទីផ្សាររង្វង់ 20% វាជាឱកាសមាសដែលអតិថិជនចង់ទិញទុកចំណេញ ឬក៏ទិញយកទៅប្រើប្រាស់ក្នុងគោលបំណងអ្វីមួយ។
*ទីតាំងទី១ ដីមានទំហំ 2,000 m2 (ពីរពាន់ម៉ែត្រការ៉េ) ទទឹង 50m x 40m ទីតាំងនៅក្បែរផ្សារដីហុយ ស្ថិតនៅភូមិ រោងចក្រ សង្កាត់ សែនសុន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាចសាងសង់ជាអគារអូតែល ខុនដូ អគារការិយាល័យ ឬអគារពាណិជ្ជកម្មផ្សេងៗទៀតទៅតាមតម្រូវការ។ https://maps.app.goo.gl/iHSmnYtMGEwSw5dDA?g_st=it
*ទីតាំងទី២ ដីមានទំហំ 8.5m x 18m តម្លៃ 330,000$ (សាមសិបបីម៉ឺនដុល្លារ) ទីតាំងនៅក្បែរផ្សារទំនើប AEON 2 ភ្នំពេញ ជិតផ្សារ Global ជិតគម្រោង ប៊ូយ៉ុងថោន អាចសាងសង់ជា Office, Apartment ឬអូតែលខ្នាតតូច។ https://maps.app.goo.gl/uRrf4HpuSTMVDMgC9?g_st=it
*ទីតាំងទី៣ ដីមានទំហំ 8,500m2 (ប្រាំបីពាន់ប្រាំរយម៉ែត្រការ៉ែ) តម្លៃ 3,700$/m2 (បីពាន់ប្រាំពីររយក្នុងមួយម៉ែត្រការ៉) ទីទាំងនៅជិតមាត់ទន្លេ ចម្ងាយប្រហែលជា 300m ពីផ្សាររាត្រី ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ប្រសិនបើអស់លោក លោកស្រី មានចំណាប់អារម្មទៅលើទីតាំងណាមួយ សូមធ្វើការទំនាក់ទំនងមកតាមរយៈទូរស័ព្ទលេខ 012 789 585/093 77 81 81 ៕