(ព្រះសីហនុ)៖ អាចនិយាយបានថា នេះគឺជាពេលវេលាដ៏ពិសេសហើយ សម្រាប់អ្នកគាំទ្រតារាចម្រៀង តន់ ចន្ទសីម៉ា, Rapper K-La និងកញ្ញា ហ៊ិន លីដា ត្បិតថាយប់ថ្ងៃទី១០ ធ្នូនេះ អ្នកទាំងបី ព្រមទាំងតារាចម្រៀងជាច្រើនទៀត នឹងច្រៀងនៅក្លឹប ATM ខេត្តព្រះសីហនុ។
កម្មវិធី «Galaxy Indoor» បានចាប់ដៃគូជាមួយក្រុមហ៊ុន Vattanac រៀបចំកម្មវិធីប្រគំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ។ បើតាមការឲ្យដឹងពីអ្នកគ្រប់កម្មវិធីនេះ «Galaxy Indoor» ក៏នឹងមានកម្មវិធីប្រគំតន្ត្រីដ៏ធំ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះ។ ចង់ជួបអាយដលរបស់យើងកុំភ្លេចមកជួបគ្នានៅក្លឹប ATM ខេត្តព្រះសីហនុ នាយប់ថ្ងៃ ទី១០ ខែធ្នូនេះ។
កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងជួរមុខ ដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនថា បទ Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។ កុំភ្លេចណា៎ ! ណាត់គ្នារាំលោតសប្បាយទាំងអស់គ្នា..!៕