(ដូហា)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ឆ្នាំ២០២២ បានឈានចូលដល់វគ្គ ៨ក្រុមចុងក្រោយ ដោយឃើញថា មាន ៤ក្រុមត្រូវ់ប្រកួតយប់នេះរវាងម៉ារ៉ុក និង ព័រទុយហ្គាល់ នាម៉ោង ១០យប់ និងអង់គ្លេស ជួបបារំាងនាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ប្រវត្តិខ្លះៗរបស់ក្រុមម៉ារ៉ុក និងព័រទុយហ្គាល់ ដោយឃើញថា ក្រុមទាំងពីរធ្លាប់បានជួបគ្នា ២ដងមកហើយនៅឆ្នាំ១៩៨៦ ម៉ារ៉ុកធ្លាប់បានយកឈ្នះ ព័រទុយហ្គាល់ ៣ទល់១ នៃព្រឹត្តិការណ៍ FIFA World Cup តែលុះដល់ឆ្នាំ២០១៨ ​ព័រទុយហ្គាល់បានយកឈ្នះម៉ារ៉ុកវិញ ១ទល់០ នៅ FIFA World Cup ដូចគ្នា។

រីឯក្រុមអង់គ្លេស និងបារំាងវិញ ធ្លាប់បានជួបគ្នា ៣១ដង ដោយឃើញថា តោកំណាចអង់គ្លេស ឈ្នះ១៧ដង ស្មើ៥ដង និងចាញ់ ៩ដង ចាប់តាំងពីឆ្នាំ១៩២៣ ដល់២០១៧។ ប្រវត្តិជួបគ្នា ២លើកនៅព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិអង់គ្លេស ធ្លាប់បានយកឈ្នះ​បារំាង​ នៅឆ្នាំ១៩៦៦ និងឆ្នាំ១៩៨២។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមទាំង៤ នៃវគ្គចាញ់-ធ្លាក់នេះដែរ បើក្រុមណាឈ្នះ នឹងមានសិទ្ធិឆ្លងទៅវគ្គ ៤ក្រុមចុងក្រោយជាបន្តទៀត ដោយមាន ២ក្រុមបានកក់កៅអីរួចជាស្រេចមានដូចជា ក្រូអាតប៉ះ អាហ្សង់ទីន ក្រោយពេលបញ្ចប់វគ្គ ៨ក្រុមយប់មិញ៕