(ដូហា)៖ អ្នកសារព័ត៌មានកីឡាម្នាក់ មានសញ្ជាតិអាមេរិក គឺលោក Grant Wahl បានស្លាប់នៅថ្ងៃសុក្រនេះ អំឡុងពេលការប្រកួតនៅម៉ោងបន្ថែម រវាងអាហ្សង់ទីន និងហូឡង់ ក្នុងព្រឹត្តិការណ៍ World Cup 2022 វគ្គ៨ក្រុមចុងក្រោយ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Marca នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ។

អ្នកសារព័ត៌មានរួមអាជីព លោក Eric បានអះអាងថា Grant ត្រូវបានគេធ្វើឃាត។ លោកបន្ថែមថា Grant បានពាក់អាវពណ៌ឥន្ធនូ ដើម្បីបង្ហាញការគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ដែលជារឿងត្រូវបាននគរបាលកាតា ហាមប្រាណរួចហើយនោះ។

ថ្មីៗនេះ Grant ដែលមានវ័យ ៤៨ឆ្នាំ បានប្រឆាំងនឹងការរៀបចំ World Cup 2022 របស់កាតា ដែលមិនខ្វល់ពីការស្លាប់របស់កម្មករចំណាកស្រុក។

សូមជម្រាបថា អ្នកប្រើប្រាស់បណ្តាញ Twitter បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាព លោក Grant ផងដែរ៕