(ដូហា)៖ ក្រុមបាល់ទាត់មាន់គកបារាំង បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃពាន FIFA World Cup 2022 បន្ទាប់ពីបំបាក់ម៉ារ៉ុក ២-០ នាយប់មិញនេះ។

ការប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីម៉ោង ២យប់ឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូនេះ បារាំង ដែលជាជើងឯកកាល ៤ឆ្នាំមុននៅតែធ្វើបានល្អ តាមរយៈយកឈ្នះក្រុមមកពីទ្វីបអាហ្វ្រិក ម៉ារ៉ុក ២ទល់នឹង០ មិនឲ្យតដៃរួចឡើយ បើទោះបីជាពួកគេ (ម៉ារ៉ុក) បានទម្លាក់ក្រុមខ្លាំងអេស្ប៉ាញ និងព័រទុយហ្គាល់ក៏ដោយ។

បារាំង ដែលធ្លាប់ឈ្នះពាន World Cup បាន ២ដងក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ នោះ ត្រូវប៉ះគូប្រជែងពពកសអាហ្សង់ទីន ធ្លាប់ឈ្នះពានធំនេះ ២ដងដែរនៅតំបន់អាមេរិកឡាទីន ដើម្បីដណ្តើមពានពិភពលោក លើកទី២២ នាថ្ងៃទី១៨ ខែធ្នូ។

រីឯម៉ារ៉ុកវិញ ក៏ត្រូវប៉ះក្រូអាត ប្រជែងយកចំណាត់ថ្នាក់លេខ៣ ផងដែរនារាត្រីថ្ងៃទី១៧ ខែដដែល៕