(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តឈានមុខ គេរបស់ប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់ «ក្រុមហ៊ុនផ្ដល់សេវាទិន្នន័យចល័តកម្ពុជាប្រចាំឆ្នាំ» និង «ក្រុមហ៊ុនសេវាទូរស័ព្ទចល័តកម្ពុជា» ជាថ្មីម្តងទៀត ប្រចាំឆ្នាំ ២០២២ ពីភ្នាក់ងារស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។

អ្នករៀបចំកម្មវិធីពានរង្វាន់ Frost and Sullivan បានលើកឡើងថា «ភាពជោគជ័យជាបន្តបន្ទាប់របស់ ក្រុមហ៊ុន Smart Axiata នៅក្នុងវិស័យសេវាទូរស័ព្ទចល័តនៅកម្ពុជា ឆ្លុះបញ្ចាំងពី សមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍ ផលិតផលសម្រាប់ជាមធ្យោបាយដោះស្រាយបញ្ហាសង្គមនានា ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងភាពជាដៃគូផែនការ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងប្រត្តិបត្តិការអាជីវកម្មដែលផ្តោតសំខាន់ លើអតិថិជន។ ចំណុចពិសេសមួយរបស់ក្រុមហ៊ុន គឺការកំណត់សម្គាល់ និងដោះស្រាយបញ្ហាទៅតាមតម្រូវការ របស់អតិថិជន តាមរយៈសេវាកម្មលំដប់់កំពូល ដើម្បីបង្កើននូវគុណភាពបទពិសោធន៍របស់អតិថិជន ក្នុងការប្រើប្រាស់ និងពង្រីកនូវភាពជាអ្នកដឹកនាំរបស់ខ្លួន»

ពិធីប្រកាសជ័យលាភី ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមានការផ្សាយបន្តផ្ទាល់លើគេហទំព័រ YouTube របស់ Frost and Sullivan នៅរសៀលថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០២២។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តី សោមនស្សរីករាយចំពោះសមិទ្ធិផលមួយីនេះ។ «ឆ្នាំនេះ គឺជាឆ្នាំទី ៥ ផ្ទួនៗគ្នាដែលយើងបានឈ្នះពានរង្វាន់ទាំងនេះ។ សម្រាប់ Smart សមិទ្ធិផលមួយនេះ គឺជាសក្ខីភាពមួយដែលបញ្ចាក់ពីការខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ជូននូវបទពិសោធន៍សេវាកម្មទូរស័ព្ទដ៏ល្អបំផុត ដល់អតិថិជនរបស់យើង និងការចូលរួមចំណែកបង្កើតផលវិជ្ជមាននៅក្នុងសង្គម និងធ្វើឲ្យជិវិតប្រចាំថ្ងៃ សម្រាប់គ្រប់គ្នាកាន់តែប្រសើរឡើង។ យើងបាន និងកំពុងែខិតខំប្រឹងប្រែង ក្នុងការក្លាយខ្លួនជា ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៏លេខមួយ និងទទួលបានក្ដីស្រឡាញ់ពេញចិត្តបំផុត ក្នុងប្រទេសកម្ពុជា»

លោកក៏បានបន្ថែមថា «ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់បុគ្គលិក Smart Axiata គ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ពួកគេ ក្នុងដំណើរករប្រត្តិបត្តិមួយនេះ និងជាពិសេស អតិថិជនរបស់យើង ដែលតែងតែគាំទ្រក្រុមហ៊ុន Smart Axiata ។ ប្រសិនបើគ្មានអ្នកទាំងអស់គ្នាទេ យើងនឹងមិនអាចទទួល បានភាពជោគជ័យ់ទាំងនេះឡើយ»

ពានរង្វាន់ Frost and Sullivan គឺនៅក្នុងចំណោមពានរង្វាន់ចុងក្រោយគេ ដែលក្រុមហ៊ុន Smart Axiata បានឈ្នះ និងត្រូវបានទទួលស្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សម្រាប់សមត្ថភាពកិច្ចប្រត្តិបត្តិការកម្រិតខ្ពស់ សមិទ្ធិផលហិរញ្ញវត្ថុ និងការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិត។

ក្រៅពីពានរង្វាន់ពី Frost and Sullivan ក្រុមហ៊ុន Smart Axiata ក៏ជាប់ឈ្មោះជាក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតនៅកម្ពុជា និងក្រុមហ៊ុនទទួលខុសត្រូវសង្គមល្អបំផុតនៅកម្ពុជា ពីសំណាក់ទស្សនាវដ្តី Global Banking and Finance បន្តបន្ទាប់គ្នាពីឆ្នាំ ២០១៥ ដល់ ២០២០ និងទទួលបានពានរង្វាន់ជា ក្រុមហ៊ុនឈានមុខគេក្នុងការកសាងភាពរឹងមាំនៃសហគមន៍នៅកម្ពុជា នៅក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន Smart ក៏បានទទួលពានរង្វាន់មាសសម្រាប់ការអនុលោមពន្ធ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញនូវការស្ងើចសរសើរចំពោះក្រុមហ៊ុន Smart ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តដំបូងគេក្នុងការទទួល បានពានរង្វាន់សម្រាប់ការអនុវត្តគំរូរបស់ខ្លួន និងបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់កម្ពុជា។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ត្រូវបានទទួលស្គាល់ថាជាអ្នករួមចំណែកល្អបំផុតដល់មូលនិធិ កសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍(CBRD Fund) ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កម្ពុជាក្នុងឆ្នាំ 2019 និងជាប្រតិបត្តិករទីផ្សារដែលកំពុងរីកចម្រើនល្អបំផុតក្នុងឆ្នាំ 2018 ដោយទូរគមនាគមន៍អាស៊ី៕