(ភ្នំពេញ)៖ ដូចលោកអ្នកបានដឹងរួចមកហើយថា ឧកញ៉ា ជា សារ៉ន គឺជាសហគ្រិនមួយរូប ដែលបាននិងកំពុងដំណើរការនូវអាជីវកម្មជាច្រើន ជាពិសេសវិស័យអចលនទ្រព្យ ដែលមាននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ ថ្មីៗនេះ លោកឧកញ៉ា បានបង្ហាញនូវកំណែទម្រង់គម្រោងខុនដូថ្មី​ ដែលមានតម្លៃទាប តាមរយៈ Facebook Page ផ្ទាល់ខ្លួន និងផ្ទុះការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។

គម្រោងខុនដូថ្មីនេះ មាន ៦អគារ ក្នុងមួយអគារមាន ១៥ជាន់ និង ៣០០យូនីត។ មូលហេតុដែលមានកំណែទម្រង់នេះ គឺដោយសារ លោកឧកញ៉ា ជា សារ៉ន មើលឃើញពីតម្រូវការ កម្មករកម្មការិនី អ្នករត់ passapp អាជីវករជាច្រើនម៉ឺននាក់ ដែលពុំទាន់មានទីលំនៅច្បាស់លាស់ជារបស់ខ្លួន។

គោលបំណងរបស់ លោកឧកញ៉ា ក្នុងការបង្កើតខុនដូតម្លៃសមរម្យនេះ គឺដោយសារលោកចង់ជួយដល់ប្រជាពលរដ្ឋ កម្មករកម្មការិនី អ្នករត់កង់បី អ្នកធ្វើការ និងអាជីវករ ដែលមានចំណូលមធ្យម និងក្រោមមធ្យម អាចមានលទ្ធភាពទិញខុនដូ សម្រាប់ស្នាក់នៅផ្ទាល់ខ្លួន ដោយមិនចាំបាច់ជួលបន្ទប់ ឬផ្ទះសម្រាប់រស់នៅ។

នាពិធីសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់គម្រោងខុនដូ ជា សារ៉ន កាលពីថ្ងៃទី៧ ខែសីហា លោកឧកញ៉ា ជា សារ៉ន បានលើកឡើងថា ក្រៅពីមានបេសកកម្មស្ថាបនាទីក្រុងនៅជនបទ Chea Saron Group បានសាងសង់ខុនដូដែលមានតម្លៃទាបមិនធ្លាប់មានពីមុនមក។ ដោយហេតុលោកមើលឃើញពីទុក្ខលំបាក របស់ប្រជាជនជាពិសេស កម្មករកម្មការិនីជាច្រើនម៉ឺននាក់ ដែលកំពុងជួលបន្ទប់ ឬជួលផ្ទះគេ ដើម្បីស្នាក់នៅ ១០ ទៅ ២០ ឆ្នាំ និងត្រូវបង្ខំចិត្តវិលទៅស្រុកវិញ។

ដើម្បីដោះស្រាយបញ្ហានេះ Chea Saron Group បានសាងសង់ខុនដូដែលមានតម្លៃទាបមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលក់ជូនអតិថីជនគោលដៅ ដែលមានចំណូលមធ្យម និង ក្រោមមធ្យម អាចមានទីលំនៅច្បាស់លាស់ជារបស់ខ្លួន នៅឯភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គម្រោង ខុនដូ ជា សារ៉ន ស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានី ភ្នំពេញ ជិតបុរីពិភពថ្មី និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

ព័ត៌មានបន្ថែមសូមទំនាក់លេខទូរសព្ទ 093/066/078 777 400