(ប៉ារីស)៖ បន្ទាប់ពីការរកបានជ័យជម្នះរបស់បារាំង ទៅលើក្រុមម៉ារ៉ុក ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 បានបណ្តាលឲ្យមានមនុស្សយ៉ាងហោច ១៦៧នាក់បានឃុំខ្លួន ខណៈក្មេងម្នាក់បានស្លាប់ក្រោយរថយន្តបុក។ នេះបើតាមប្រភពពី Sputnik។

ប្រភពខាងលើកបានឲ្យដឹងថា ក្រោយមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស ជាមួយអ្នកគាំទ្របានផ្ទុះឡើងនៅក្នុងរដ្ឋធានីបារីស ដោយក្នុងនោះមានមនុស្ស ១៦៧នាក់ត្រូវបានឃុំខ្លួនក្នុងរយៈពេលមួយយប់ បន្ទាប់ពីការក្រុមជម្រើសជាតិបារាំង រកបានជ័យជម្នះទៅលើក្រុមម៉ារ៉ុក នៅវគ្គ ៤ក្រុមនៃព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។

ក្នុងនោះមានក្មេងជំទង់ម្នាក់មានអាយុ ១៤ឆ្នាំ ត្រូវបានរថយន្តបុកស្លាប់ក្នុងទីក្រុង Montpellier បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ក្មេងម្នាក់នោះបានព្យាយាមហែកទង់ជាតិបារាំង ចេញពីរថយន្តរួមជាមួយនឹងក្មេងជំទង់មួយចំនួនផ្សេងទៀត ខណៈក្មេងត្រូវបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ៕