(ដូហា)៖ អ្នកចាត់ក្រុមជម្រើសជាតិបារាំង បច្ចុប្បន្នលោក Didier Deschamps បានក្លាយជាអ្នកចាត់ការក្រុមទី២ ដែលបានដឹកនាំប្រទេសមួយឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup បន្ទាប់ពីលោក Vittorio Pozzo, Carlos Bilardo និងលោក Franz Beckenbauer ដែលធ្លាប់ធ្វើបានរួមមកហើយ។ នេះបើតាមប្រភពី UK Sport ឲ្យដឹងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ការធ្វើបានរបស់លោក Didier Deschamps នោះគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០២២នេះ ខណៈលោ Vittorio Pozzo (សញ្ជាតិអ៊ីតាលី) ដឹកនាំក្រុមអ៊ីតាលី (1934, 1938), គ្រាដែលលោក Carlos Bilardo (សញ្ជាតិអាហ្សង់ទីន) ដឹកនាំក្រុមអាហ្សង់ទីន (1986, 1990) និងលោក Franz Beckenbauer ធ្វើបានជាមួយក្រុមអាល្លឺម៉ង់ នៅឆ្នាំ(1986, 1990) )។

គួររំលឹកផងថា លោក Didier Deschamps ក៏ធ្លាប់មានប្រវត្តិលើកពាន World Cup ជាមួយក្រុមជម្រើសជាតិបារាំង នៅឆ្នាំ១៩៩៨ និងពានអឺរ៉ុប UEFA European Championship 2000 ដ្បិតបានឡើងមកដឹកនាំក្រុមមាន់គកបារាំង កាលឆ្នាំ២០១២ ដោយដឹកនាំឈ្នះបានពាន World Cup 2018 និងពាន UEFA Nations League 2020-21៕