(បរទេស)៖ បណ្ដាញសង្គម Twitter ត្រូវបានគេរាយការណ៍មកថា បានបិទគណនីរបស់អ្នកសារព័ត៌មានជាច្រើន ដោយក្នុងនោះមានអ្នកសារព័ត៌មានមកពីស្ថាប័ន CNN, New York Times និង Washington Post ក្រោមហេតុផលមិនច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានគេមើលឃើញថា អាចជាចំណាត់ការណ៍ថ្មីរបស់លោក Elon Musk ដែល​ត្រៀម​ផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងកែប្រែទៅលើគោលការណ៍ច្បាស់មួយចំនួនធំរបស់ Twitter ខណៈដែល​គណនីរបស់អ្នកសារព័ត៌មានទាំងនោះ ទទួលបានត្រឹមសារថា «គណនីរបស់លោកអ្នកត្រូវបានផ្អាកជាបណ្ដោះអាសន្ន»

លោក Elon Musk បានបង្ហោះសារថា ច្បាប់របស់ Twitter គឺត្រូវតែអនុវត្តគ្រប់អ្នកប្រើប្រាស់ទាំងអស់ ដោយមិនមាន​ករណីលើកលែងឡើយ ហើយចំពោះច្បាស់នៃការចែករំលែកទិន្នន័យផ្ទាល់ខ្លួនគឺកាន់តែរឹតបន្ដឹង៕