(ភ្នំពេញ)៖ កម្មវិធីដំណើរកម្សាន្តគ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង និងទីក្រុងប៉ាកសេ ប្រទេសឡាវ ៣យប់ ៤ថ្ងៃ ត្រូវបានបញ្ចប់ដោយស្ថាពរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន PEUGEOT គ្រប់រូប។

ជាក់ស្តែងនៅក្នុងកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២២ PEUGEOT Cambodia បានធ្វើកម្មវិធីសប្បុរសធម៌ចែកជាអំណោយនៅក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ដោយបានផ្តល់ជាគ្រឿងឧបភោគ បរិភោគដល់គ្រួសារក្រីក្រចំនួន ១០០គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សសាលាភូមិថ្មីទាំងអស់ចំនួន៦០នាក់ និងថវិកាឧបត្តម្ភដល់គ្រូបង្រៀនចំនួន ៥នាក់។

ពិធីប្រគល់អំណោយនេះដែរបានធ្វើឡើងក្រោមវត្តមាន លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង និងលោកស្រី មីងឃុន សេរីប៊ុនថា ចៅសង្កាត់រងទីមួយ សង្កាត់សាមគ្កី ខេត្តស្ទឹងត្រែង ព្រមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន TH GROUP ដៃគូរសហការក្រុមហ៊ុនរួមមាន ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ធនាគារ HONG LEONG BANK ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON និងអតិថិជន PEUGEOT ទាំងអស់ប្រមាណជាង ២០០នាក់ បានចូលរួម។

លើកឡើងនាឱកាសនោះលោក ជា ម៉ាលី បានលោកឱ្យដឹងថា លោកពិតជាសប្បាយចិត្តក្រៃលែង និងអរគុណ PEUGEOT Cambodia ដែលបានចាប់អារម្មណ៍មកកាន់សហគមន៍របស់លោក ហើយបាននាំមកនូវអំណោយសម្រាប់គ្រួសារក្រីក្រ ជាគ្រឿងឧបភោគបរិភោគដល់គ្រួសារចំនួន ១០០គ្រួសារ និងសម្ភារៈសិក្សាដល់សិស្សានុសិស្ស ទាំងអស់ចំនួន ៦០នាក់ ហើយលោកសង្ឃឹមទៀតថា ក្រុមហ៊ុននឹងបន្តធ្វើរឿងល្អបែបនេះបន្តទៀត ទោះបីមិនមែនជានៅក្នុងសហគមន៍លោកក៏ដោយ។

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅ PEUGOET Cambodia បានឱ្យដឹងដែរថា ក្នុងនាមតំណាងឱ្យក្រុមហ៊ុន TH GROUP ដែលបាននាំចូលផ្តាច់មុខរថយន្ត PEUGEOT មកកម្ពុជា ក៏ដូចជាអតិថិជន PEUGEOT ទាំងអស់ ក៏ដូចជាដៃគូរសហការរួមមាន៖ ក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ធនាគារ HONG LEONG BANK ធនាគារ ឯកទេស KB Daehan និងធនាគារ ឯកទេស AEON ពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកចែករំលែកជាមួយសហគមន៍ក្នុងការធ្វើរឿងមនុស្សធម៌ ហើយប្តេជ្ញាថា និងបន្តធ្វើរឿងល្អសម្រាប់សង្គមបន្ថែមទៀតនាពេលអនាគត។

សម្រាប់សម្រាប់អតិថិជនដែលមានតម្រូវការរថយន្ត PEUGEOT គ្រប់ម៉ូដែល អាចធ្វើការទំនាក់ទំនងមកកាន់លេខ៖ 𝟎𝟕𝟔 𝟕𝟑 𝟖𝟒 𝟑𝟔𝟖 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟔𝟐𝟗 ទីតាំងអគារតាំងបង្ហាញសាខាទឹកថ្លា: bit.ly/3jrXAtI ទីតាំងអគារតាំងបង្ហាញសាខាកាល់ម៉ែត: bit.ly/3Vvy5Jl ឆាតសួរព័ត៌មាន: t.me/PeugeotSupport Facebook: http://www.fb.com/PeugeotCambodia