(ភ្នំពេញ)៖ លោកបសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា បានថ្លែងថា បើនិយាយដល់ការចិញ្ចឹមជ្រូក ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity system) គឺជាកត្តាសំខាន់ដែលក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា ប្រកាន់ភ្ជាប់នៅគ្រប់បណ្តាកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនផ្ទាល់ និងកសិដ្ឋានចិញ្ចឹមសត្វសហការជាមួយដៃគូរ ដើម្បីធានាឲ្យបាននៅសុវត្ថិភាពរបស់សត្វ និងគុណភាពនៃផលិតផលដែលមានដើមកំណើតពីសាច់សត្វ។

លោកបសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន បានចែករំលែក ៣ ចំណុចសំខាន់ៗអំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) គឺទី១៖ ការសិក្សាយល់ដឹងពីរោគសញ្ញានៃជំងឺប៉េសជ្រូកអាហ្វ្រិក, ២៖ការគ្រប់គ្រងពេលសង្ស័យមានការផ្ទុះជំងឺ, ៣៖ការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព (Biosecurity Practices)

១៖ជំងឺប៉េស្តជ្រូកអាហ្វ្រិក មានរោគសញ្ញាយ៉ាងដូចម្តេច?
បន្ទាប់ពីការឆ្លងជំងឺបាន ១សប្ដាហ៍ រោគសញ្ញាចាប់ផ្តើមកើតមានឡើងដូចជា៖
*គ្រុនក្តៅ
*មិនសូវស៊ីចំណី
*មានស្លាកស្នាមក្រហមលើសរីរាង្គដូចជាផ្នែកពោះ ចុងស្លឹកត្រចៀក កន្ទុយ
*សត្វពិបាកដកដង្ហើម ពេលខ្លះសត្វអាចរាកឬក្អួត
*សត្វផើមបណ្តាលអោយរលូតកូនជាដើម
*សត្វអាចងាប់បន្ទាប់ពីឆ្លងបាន ២-៣សប្តាហ៍។

២៖ ក្នុងករណីមានការសង្ស័យមានជ្រូកឆ្លងជំងឺ តើយើងត្រូវអនុវត្តវិធានការដូចម្តេច?
*ត្រូវធ្វើការផ្តល់ដំណឹងដល់ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ
*ធ្វើការបង្ខាំងសត្វឈឺដោយឡែក ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច ២១-៣០ថ្ងៃ ដើម្បីតាមដានសុខភាព
*ត្រូវធ្វើការរឹតបន្តឹងវិធានការជីវសុវត្តិភាព ដូចជាបញ្ឈប់ការធ្វើចរាចរសត្វ រហូតមានការបញ្ជាក់ថាមានសុវត្ថិភាព
*បូមឈាម ឬវះកាត់យកកូនកណ្តុរបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ត្រូវប្រាកដថាការយកនិងដឹកជញ្ជូនសំណាកមានសុវត្ថិភាពជៀសវាងការសាយភាយជំងឺ
*នៅពេលមន្ទីរពិសោធន៍បញ្ជាក់ថាលទ្ធផលវិជ្ជមាន ត្រូវសម្លាប់ជ្រូកចោលទាំងអស់ ហើយធ្វើការកប់ ឬដុត ព្រមទាំងបាញ់ថ្នាំ ឬបាចកំបោសរសម្លាប់មេរោគឱ្យបានត្រឹមត្រូវ។

៣៖ តើយើងមានវិធានការការពារដូចម្តេចខ្លះទើបជៀសផុតពីជំងឺនេះ?
ការការពារការសាយភាយជំងឺ ASF ត្រូវធ្វើការកាត់ផ្តាច់ផ្លូវចម្លងរបស់វីរុស ដោយអនុវត្តវិធានការជីវសុវត្ថិភាពអោយបានល្អដូចជា៖
*ការពារការចម្លងដោយប្រយោល
*ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយតាមការណែនាំ និងរក្សាពេលវេលាឱ្យបានត្រឹមត្រូវ) លើយានជំនិះ សម្ភារៈប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករត្រូវងូតទឹក សំអាតខ្លួន និងសក់ជាមួយសាប៊ូ *ជៀសវាងការប្រើប្រាស់ទឹកមានប្រភពពីខាងក្រៅ នឹងត្រូវប្រើក្លរីនដើម្បីសម្លាប់មេរោគ។
*មិនត្រូវផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយផលិតផលមានដើមកំណើតពីសាច់សត្វ ឱ្យជ្រូកស៊ី (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដា)។
*ជៀសវាងការទិញផលិតផលសាច់ មិនត្រឹមត្រូវចូលក្នុងកសិដ្ឋាន។
*ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លងជំងឺ ដោយប្រើស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។
*ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។
*ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន កម្មករ ពីវិធានការការពារជំងឺ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។

ទោះបីជាជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) នេះនៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយក៏ពិតមែន តែប្រជាកសិករនៅតែអាចចិញ្ចឹមជ្រូកបានជាធម្មតា ដោយគ្រាន់តែអនុវត្តវិធានការណ៍ជីវសុវត្ថិភាពឱ្យបានល្អ ដើម្បីការពារប៉េសជ្រូកអាហ្វ្រិកក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតមកក្នុងកសិដ្ឋា្ននរបស់បងប្អូន ដូចជាការគ្រប់គ្រងចរាចរ សត្វមកថ្មី មនុស្ស យានជំនិះ សម្ភារៈប្រើប្រាស់ ម្ហូបអាហារ សត្វចង្រៃដូចជា រុយ សត្វកកេរ សត្វចិញ្ចឹមជាដើម។

ការជ្រើសរើសយកថ្នាំសម្លាប់មេរោគមកប្រើប្រាស់ក្នុងការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព គឺជាចំនុចសំខាន់ ថ្នាំដែលមានប្រសិទ្ធិភាពក្នុងការកំចាត់ភ្នាក់ងារបង្កជំងឺដូចជាពពួកវីរុស បាក់តេរី ការលាយ ការបាញ់ ការផ្តល់ពេលវេលាក្នុងការសម្លាប់ភ្នាក់ងារបង្កជំងឺ (contact time)។

កាលពីឆ្នាំមុនបើតាមរយៈការចុះទៅសម្ភាសអតិថិជនដែលជាដៃគូរសហការបើកដេប៉ូចំណីសត្វ និងថ្នាំសត្វនៅ ខេត្តតាកែវ លោកស្រី តែ សៀមឡា និងលោកស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វ និងថ្នាំសត្វនៅខេត្តកំពង់ស្ពឺ បានឱ្យថា ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសម្លេង និងបទពិសោធន៍ខ្ពស់ លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ផលិតផលថ្នាំ និងចំណីរបស់ស៊ីភីមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងស្តង់ដារ។ លើសពីនេះទៅទៀតនៅពេលដែលអតិថិជនជាវផលិតផលយកទៅប្រើប្រាស់ក្នុងកសិដ្ឋាន គឺជួយការពាររោគ ASF បានល្អប្រសើរជាងមុន។

ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រឹក្សាពីសុខភាពសត្វ និងជាវផលិតផលថ្នាំក្រុមហ៊ុន ស៊ី.ភី យកទៅប្រើប្រាស់និងលក់បន្ត អាចទំនាក់ទំនងមកកាន់លេខ៖ ០១២ ៣១៨ ០៤០ ឫ ឆាតមកកាន់ផេកហ្វេសបុកផ្ទាល់របស់ក្រុមហ៊ុនតាមរយ៖ QR Code ខាងក្រោម៕

CP Cambodia Facebook QR Code

CP Cambodia Website QR Code

CP Cambodia Youtube QR Code