(ភ្នំពេញ)៖ ក្តីសង្ឃឹមក្នុងឆាកជីវិតកីឡាករ Lionel Messi លើកពាន World Cup ជិតក្លាយជាការពិតហើយ ក្រោយពេលក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៉ី ដោយលទ្ធផល៣ទល់០ ក្នុងការប្រកួតវគ្គ ៤ក្រុមចុងក្រោយ កាលពីថ្ងៃពុធកន្លងទៅ ដែលបានធ្វើឲ្យអាហ្សង់ទីនក្លាយជាបេក្ខភាពប្រកួតយកពានបាល់ទាត់ពិភពលោក World Cup 2022 មុនគេ។

ក្រុមហ៊ុន BOOSTRONG មានក្តីរំភើបជាខ្លាំង និងជូនពរឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ដើម្បីឲ្យប៊ូសស្ត្រងបានប្រកាសអញ្ជើញ Messi និងក្រុមពួកគាត់មកស្រុកខ្មែរទស្សនាអង្គរវត្តយើង។

ខណៈពេលនេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis នាយកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនប៊ូសស្ត្រង ក៏កំពុងតែព្រៀងលិខិតអញ្ជើញ លោក Lionel Messi មកកម្ពុជាហើយ។

ប្រសិនបើកីឡាករ Messi និងក្រុមរបស់គាត់យល់ព្រមតាមការអញ្ជើញរបស់ BOOSTRONG មែននោះ BOOSTRONG នឹងរៀបចំកម្មវិធីធំៗជាច្រើនដើម្បីទទួលពួកគាត់យ៉ាងកក់ក្ដៅ៕