(ភ្នំពេញ)៖ ខណៈដែលរដូវកាលវិស្សមកាលកំពុងតែខិតមកដល់ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កំពុងផ្តល់ជូននូវព្រឹត្តិការណ៍ និងកញ្ចប់សេវាកម្មជាច្រើនដើម្បីអបអរថ្ងៃពិសេសជាមួយនឹងរចនាបទ និងភាពរីករាយ ក្នុងនាមជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំថ្មីបំផុតនៅក្នុងរាជធានី ដែលមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី មានកម្មវិធី និងកញ្ចប់ជាច្រើនសម្រាប់ជ្រើសរើស ដែលក្នុងនោះមានចាប់ពីការប្រារព្ធពិធីជាលក្ខណៈគ្រួសារ បទពិសោធន៍ទទួលទានអាហារ ក៏ដូចជាការប្រារព្ធពិធីជាក្រុម និងការស្នាក់នៅជាលក្ខណៈឯកជន។

លោក Juan Mercadante ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឱ្យដឹងថា នៅពេលដែលឆ្នាំថ្មីកំពុងខិតមកដល់ ព្រឹត្តិការណ៍នានាគឺជាពេលវេលាដ៏រំភើបបំផុតសម្រាប់គ្រប់គ្នា ប៉ុន្តែវាមិនងាយស្រួលទេក្នុងការស្វែងរកកន្លែងសមរម្យមួយដើម្បីចំណាយពេលរបស់ពួកគេដោយរីករាយជាមួយនឹងសកម្មភាព និងការកម្សាន្តផ្សេងៗ។ ដើម្បីបំពេញនូវតម្រូវការទាំងនេះ ក្រុមការងារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវកម្មវិធីផ្សេងៗជាមួយនឹងកញ្ចប់ប្រារព្ធពិធីដែលបំពេញតម្រូវការអតិថិជនក្នុងលក្ខណៈជាបុគ្គល និងជាក្រុម។

នៅយប់មុនថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារពេលប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការកម្សាន្តពីក្រុមតន្រ្តីបន្តផ្ទាល់ កន្លែងលេងកម្សាន្តសម្រាប់កុមារ ក្រុមតន្រ្តីដើរ និងវត្តមានរបស់សាន់តាក្លូស តម្លៃប៊ូហ្វេត្រឹមតែ ៨៨ដុល្លារ++ ក្នុងមួយនាក់។ នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar ឈុតអាហារល្ងាចមុនថ្ងៃបុណ្យណូអែល ក៏នឹងមានការកម្សាន្តផងដែរ ដូចជា DJសម្តែងផ្ទាល់ ក្រុមតន្រ្តីដើរ និងវត្តមានសាន់តាក្លូស តម្លៃ ១២៨ដុល្លារ ++ ក្នុងមួយនាក់។

នៅថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារប៊ូហ្វេ ជាមួយនឹងការកម្សាន្តពីវិចិត្រករគូសមុខ និងត្លុក ក្នុងតម្លៃត្រឹមតែ ៧៨ដុល្លារ++ ប៉ុណ្ណោះក្នុងមួយនាក់ នៅភោជនីយដ្ឋាន Market Café Restaurant & Lounge។ រីឯភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar បានរៀបចំអាហារពេលល្ងាចដ៏ប្រណិត សម្រាប់ថ្ងៃបុណ្យណូអែលជាមួយនឹងការសម្តែងវីយូឡុង DJ ក្រុមតន្រ្តីដើរ និងសាន់តាក្លូស តម្លៃ ១២៨ដុល្លារ++ ក្នុងមួយនាក់។ នៅ Metropole Underground ក៏មានពិធីជប់លៀងថ្ងៃបុណ្យណូអែលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ ជាមួយនឹងការសម្តែងដោយក្រុមតន្រ្តី Gravity Band និង DJ រួមជាមួយឈុតអាហារពេលល្ងាច តម្លៃត្រឹមតែ ៦៨ដុល្លារ++ ក្នុងមួយនាក់។

នៅយប់ថ្ងៃឆ្លងឆ្នាំសកល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអាហារពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការសម្តែងរបស់ Tall Man តួត្លុក កន្លែងលេងកម្សាន្តសម្រាប់កុមារ គូសមុខនិងត្លុក និងការកម្សាន្តជាច្រើនទៀតក្នុងតម្លៃត្រឹមតែ ១២៨ដុល្លារ++ ក្នុងមួយនាក់។ បរិយាកាសដ៏អស្ចារ្យនៅភោជនីយដ្ឋាន FiveFive Rooftop ទទួលទានអាហារពេលល្ងាច និងទស្សនាការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល តម្លៃត្រឹមតែ ១៦៨ដុល្លារ++ក្នុងមួយនាក់ ជាមួយនឹងការកម្សាន្តផ្សេងៗដូចជា៖ ការដើរបង្ហាញម៉ូដមេអំបៅ DJសម្តែងផ្ទាល់ និងការបង្ហាញ វេទមន្តជាដើម។ ពិធីជប់លៀងឆ្លងចូលឆ្នាំ២០២៣ នៅ Metropole Underground មានការកម្សាន្តពី DJ ក្រុមតន្រ្តីផ្ទាល់ និង ការរាំ LED ក្នុងតម្លៃ ៩៨ដុល្លារ++ក្នុងមួយនាក់ លើសពីនេះហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ មានទទួលរៀបចំពិធីជប់លៀងចុងឆ្នាំលក្ខណៈឯកជនជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក្រុមគ្រួសារ។

ចូលចិត្តការសម្រាកលំហែកាយមែនទេ? ឥឡូវនេះជាឱកាសរបស់លោកអ្នកក្នុងការទទួលយកបទពិសោធន៍ដ៏ប្រណិតនិងពិសេសពី ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ! លោកអ្នកអាចកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្នុងតម្លៃត្រឹមតែ ១៦៨ ដុល្លារ+++ក្នុងមួយយប់ (កក់យ៉ាងតិចពីរយប់) ស្នាក់នៅចន្លោះពីថ្ងៃទី២៣ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២។ កក់ថ្ងៃនេះដើម្បីទទួលបានឱកាសដ៏ពិសេសនេះ! លើសពីនេះ សណ្ឋាគារក៏បានផ្តល់ភាពងាយស្រួលសម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម អាចយកសត្វចិញ្ចឹមស្នាក់នៅផងដែរ។ សូមអញ្ជើញចូលរួមជាមួយពួកយើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីធ្វើឱ្យរដូវកាលវិស្សមកាលនេះជាបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន។

សូមបញ្ជាក់ថា ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ថ្មីនឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។

ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ ធ្វើដំណើរហៃយ៉ាត់ត្រឹមតែ ៣០នាទីពីអាកាសយានដ្ឋានភ្នំពេញ និងចម្ងាយជិតបំផុតពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ច ជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency ៕

http://image.freshnewsasia.com/2021/id-154/fn-2022-12-16-16-48-26-1.JPG