(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រឡាអុកក្រូអាត នឹងត្រូវតតាំងជាមួយក្រុមពីអាហ្រ្វិក ម៉ារ៉ុក ក្នុងការដណ្តើមតំណែងចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតានាម៉ោង ១០យប់ថ្ងៃសៅរ៍ ទី១៧ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា)។

ជំនួបក្រុមដែលអស់សិទ្ធិប្រជែងជើងឯក World Cup លើកទី២២ នេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Khalifa International ក្នុងប្រកួតទី៦៣ នៃចំណោម ៦៤ប្រកួតសរុប មុនវគ្គផ្តាច់ព្រ័ត្ររវាងបារាំង និងអាហ្សង់ទីន ធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យស្អែកនេះ។

ក្រូអាត ដែលស្ថិតនៅទ្វីបអឺរ៉ុបនោះ ជាជើងឯករងកាលពី ៤ឆ្នាំមុននៅរុស្ស៊ី បានចាញ់គូប្រជែងអាហ្សង់ទីន ៣ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលម៉ារ៉ុក ចាញ់ក្រុមការពារតំណែងជើងឯក មាន់គកបារាំង ២-០។

នៅចាំបានថា ក្រុមបិសាចក្រហមប៊ែលហ្សិក ដណ្តើមបានចំណាត់ថ្នាក់លេខ៣ កាលពី World Cup 2018 នៅប្រទេសរុស្សី ដែលពួកគេបានហាលអាវពីយុទ្ធនាការធំនេះតាំងពីក្នុងពូល F ដែលបញ្ចប់ក្នុងតំណែងលេខ៣ ក្រោយលេង ៣ប្រកួត៕