(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ជាបន្តបន្ទាប់ ពិសេសការគាំទ្រ និងទំនុកចិត្ត ពីអតិថិជនទៅលើគុណភាព សោភណ្ឌភាព ប្រណិតភាព ការរចនា នៃសំណង់លំនៅដ្ឋាន និងបរិស្ថានរស់នៅល្អ បុរីគឹមសាន ដែលវិនិយោគ និងបង្កើតឡើងដោយក្រុមហ៊ុនភូមិដា្ឋន គឹមសាន ប្រផឺធី ឌីវេឡុបមិន ឯ.ក បានបើកលក់គម្រោងថ្មីរបស់ខ្លួន ជាបន្តទៀតហើយ ដែលគម្រោងថ្មីនេះ ឈ្មោះ បុរី គឹមសាន គម្រោងទី៣ ដែលគ្រប់ម៉ូតផ្ទះ ត្រូវបានរចនាឡើង ប្រកបដោយភាពទាក់ទាញ និងប្រណិតភាព ទាំងក្នុងការរស់នៅ និងធ្វើអាជីវកម្ម ដោយទំហំផ្ទះ មានភាពធំទូលាយ រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ លើសោភណ្ឌភាព ងាយស្រួលក្នុងការរស់នៅ។
បុរី គឹមសាន គម្រោងទី៣នេះ បានបើកដំណើរការលក់ជាផ្លូវការ ជូនអតិថិជន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ជាមួយការផ្តល់ជូននូវប្រូម៉ូសិនយ៉ាងពិសេស គឺការបង់រំលស់សុទ្ធ គ្មានការប្រាក់ រហូតដល់ប្រគល់ផ្ទះ ជាមួយការថែមជូននូវម៉ូតូ ម៉ាកហុងដា ឌ្រីម ឆ្នាំ២០២៣ ថ្មីស្រឡាង ជូនអតិថិជន។ អ្វីដែលកាន់តែពិសេសទៀតនោះ គ្រប់អតិថិជន ដែលបានទិញ ឬកក់ប្រាក់ ក្នុងឱកាសសម្ពោធ បើកការិយាល័យលក់ និងផ្ទះគំរូ នាពេលនេះ ក៏មានឱកាសចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ធំ រថយន្តមួយគ្រឿងថែមទៀតផង។
គម្រោងថ្មីនេះ ត្រូវបានសាង់សង់នៅលើផ្ទៃដី លាតសន្ធឹងទំហំជិត៤ហិចតា មានទីតាំង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក មិន ឌីណា អគ្គនាយកបុរី គឹមសាន បានថ្លែងថា នេះមិនមែនជាវត្តមាន លើកទី១ របស់ បុរីគឹម សាន ក្នុងទឹកដីកំបូលឡើយ។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ គម្រោងបុរី គឹមសាន គឺបានសំឡឹងមើលឃើញពីសក្កដានុពល នៃតំបន់ភាគខាងលិច រាជធានីភ្នំពេញ ព្រមទាំងតម្រូវការរបស់អតិថិជន ទាំងក្នុងនិងក្រៅតំបន់។ លោកថា បានជ្រើសរើស ទីតាំងកំបូលនេះ សម្រាប់ការអភិវឌ្ឍ សំណង់បុរី លំនៅដ្ឋាន តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ ជាក់ស្តែង អ្វីដែលជាមោទនភាព និងការរីកដុះដាលជាបន្តបន្ទាប់ ប្រកបដោយទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រ របស់អតិថិជន ធ្វើឲ្យបុរីគឹមសាន បានបោះជំហាន ពីដំណាក់កាលទៅមួយដំណាក់កាល ពោលពីគម្រោងទី១ទី២ និងពេលនេះ ជាគម្រោងទី៣ ហើយក៏នឹងមានគម្រោង ជាបន្តបន្ទាប់ទៀត នាពេលអនាគត។
ចំណែក កញ្ញា ស ម៉ូរ៉ាស៉ី ប្រធានផ្នែកលក់ បុរីគឹមសាន បានធ្វើបទបង្ហាញ អំពីសក្តានុពល នៅក្នុងតំបន់កំបូលនេះ ដែលកំពុងមានភាពទាក់ទាញ ពិសេសសំណង់បុរី គ្រប់ប្រភេទ មានការរីកដុះដាលដូចផ្សិត ជាមួយលក្ខខណ្ឌរស់នៅ និងការប្រកបអាជីវកម្មយ៉ាងល្អ នាពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង បុរី គឹមសាន គម្រោងថ្មីទី៣នេះ មានប្រភេទផ្ទះល្វែងសម្រាប់រស់នៅ, ផ្ទះល្វែងសម្រាប់អាជីវកម្ម និងប្រភេទម៉ូតវីឡាភ្លោះ ក្នុងនោះ៖
១៖ ម៉ូតផ្ទះល្វែង សម្រាប់រស់នៅ មានទំហំដី ៤.២ម៉ែត្រ គុណ១៨ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ១២ម៉ែត្រ នៅសល់ដី មុខផ្ទះ ៤ម៉ែត្រកន្លះ និងខាងក្រោយផ្ទះ ១ម៉ែត្រកន្លះ មាន បន្ទប់គេង២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៣ ដែលមានតម្លៃចាប់ពី៥ម៉ឺន ២ពាន់៩០០ដុល្លារឡើងទៅ។
២៖ ប្រភេទផ្ទះល្វែងអាជីវកម្ម មានទំហំដី ៤.២ម៉ែត្រ គុណ២២ម៉ែត្រកន្លះ និងទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៦ម៉ែត្រ នៅសល់ដីខាងមុខផ្ទះ ៥ម៉ែត្រ និងខាងក្រោយ១.៥ម៉ែត្រ មាន មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៥ មានតម្លៃចាប់ពី ៩ម៉ឺន៧ពាន់ ៤០០ដុល្លារឡើងទៅ។
៣៖ ប្រភេទ វីឡាភ្លោះ មានទំហំដី ១០ម៉ែត្រ គុណ ១៧ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ ៩ម៉ែត្រកន្លះ នៅសល់ដីមុខផ្ទះ ៥ម៉ែត្រកន្លះ ក្រោយផ្ទះ២ម៉ែត្រ និងចំហៀងផ្ទះ ៣ម៉ែត្រ មានបន្ទប់គេង៤ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និងបន្ទប់ទឹក៤ មានតម្លៃចាប់ពី ៨ម៉ឺន ៩ពាន់៩០០ដុល្លារ ឡើងទៅ។
សូមបញ្ជាក់ថា បុរី គឹមសាន គម្រោងទី៣នេះ មានផ្ទះសរុប ២៧៥ផ្ទះ និងមាន៣ប្រភេទផ្ទះ គឺប្រភេទផ្ទះល្វែងសម្រាប់រស់នៅ ផ្ទះល្វែងអាជីវកម្ម និងប្រភេទវីឡាភ្លោះ។
ស្ថិតនៅតំបន់កំបូល ដែលជាតំបន់សក្តានុពល ពិសេសនៅក្បែគម្រោងទី៣ បុរី គឹមសាននេះ គឺនៅក្នុងតំបន់ទីប្រជុំជន មានផ្សារ រោងចក្រ ជិតផ្លូវល្បឿនលឿន ក្បែតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ មានសាលារៀន វត្តអារាម មណ្ឌលសុខភាព និងជាកន្លែងអាចប្រកបអាជីវកម្មបាន ដែលទីតាំងគម្រោង ចុះពីផ្លូវជាតិលេខ៤ ប្រហែល៨០០ម៉ែត្រ៕