(ឡុងដ៍)៖ ក្លិប Chelsea បានតែងតាំងលោក Christopher Vivell ជានាយកបច្ចេកទេសរបស់ក្លិប ដែលមានមូលដ្ឋាននៅទីក្រុង London នេះ ស្ថិតក្រោមម្ចាស់គ្រប់គ្រងថ្មីដោយលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

Vivell កាលពីពេលមុនបានបំពេញការងារនៅក្លិប RB Leipzig ជាទីកន្លែងដែលលោកទទួលបន្ទុកផ្នែកជ្រើសរើសកីឡាករ។

លោក Vivell ដែលធ្លាប់បំពេញការងារ នៅក្លិប Salzburg ជាសម្ព័ន្ធមិត្តរបស់ក្លិប Leipzig ដែលនោះ បានលើកឡើងថា Chelsea កំពុងសាងសង់ «គម្រោងដ៏រំភើបបំផុតនៅក្នុងបាល់ទាត់ពិភពលោក»។

Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងលីគ Premier League ហើយនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Bournemouth នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕