(ព្រះសីហនុ)៖ គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីម្សិលមិញនៅទីតាំងគម្រោង BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះ គឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍន៍ កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្ត តាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ គម្រោង BAY OF LIGHTS គ្រោងនឹងសាងសង់ទីតាំងចំនួន ៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។

នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថា ការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ ៥០ហិចតា ដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោង BAY OF LIGHTS ដែលមានទំហំសរុប ៩៣៤ហិចតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយចាប់ផ្តើមជាមួយនឹងការចាប់ផ្តើមនៃមជ្ឈមណ្ឌលកម្សាន្តនេះ រួមមានក្លឹបកម្សាន្តឆ្នេរខ្សាច់ កន្លែងស្នាក់នៅបែបកាប៊ីន តាមឆ្នេរសមុទ្រចំនួន៦០ ទីលានប្រណាំងកូនឡាន កន្លែងលេងលោតខ្សែរ៉ត Reverse Bungee Jump និងទីលានលេងបាញ់បាល់ពណ៌ ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។

លោក Ian Tan បានមានប្រសាសន៍ថា «ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់ របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តកំណើនដ៏លឿនរបស់កម្ពុជា ក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត»

ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរ ចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូអភិវឌ្ឍន៍បន្ទាប់បន្សំរបស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍ របស់អ្នកអភិវឌ្ឍន៍ ក្នុងការផ្តល់នូវការអភិវឌ្ឍន៍បែបពាណិជ្ជកម្ម ទៅលើគម្រោង។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា «ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ»

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលបានមកចូលរួមក្នុង ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង BAY OF LIGHTS នាឱកាសដ៏វិសេសវិសាលនេះ និងសូមជូនពរឱ្យគម្រោងនេះ ទទួលបានជោគជ័យ និងមានការគាំទ្រពីអតិថិជនកាន់តែច្រើន។

អភិបាលខេត្តបានបន្តថា «ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរក្រុមហ៊ុនព្រីន ដែលបានចាប់ដៃធ្វើការអភិវឌ្ឍនៅតំបន់នេះ ទោះបីថាមានការគំរាមកំហែងពីជំងឺកូវីដ១៩ ប៉ុន្តែនៅទីនេះ បន្តសកម្មភាពរបស់ខ្លួនទោះបីលំបាក ដើរយឺត យើងបានឃើញហើយថា នៅទីនេះមានផ្ទៃទឹក ដោយសារតែមានសក្តានុពលធ្វើការអភិវឌ្ឍ គឺជាសក្ខីភាព ដែលបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្របតាមចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី»

ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយ នឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTS :

ក្លឹបកម្សាន្តឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែបអាល់ហ្វ្រេសស្កូ និងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀង ឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។

មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីនសំខាន់ៗចំនួន៦០ ដែលនឹងធ្វើអោយមានបរិយាកាសឆ្នេរ មានភាពអ៊ូអរ និងត្រូវបានកំណត់ឲ្យដាក់ដំណើរការ នៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។

ដោយមានកម្ពស់ខ្ពស់បំផុត ដែលមានប្រវែង ៣២ ម៉ែត្រ កន្លែងលោតខ្សែរ៉តនេះនឹងក្លាយជាកន្លែងលោតខ្សែរ៉ត តាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឲ្យដាក់ដំណើរការ នៅត្រីមាសទី២ ឆ្នាំ២០២៣។

ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំ ត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ ដែលនឹងត្រូវបានកំណត់ឲ្យដាក់ដំណើរការ នៅត្រីមាសទី៣ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក៏មានទីលានបាញ់បាល់ពណ៌ (Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសម សម្រាប់សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោង BAY OF LIGHTS សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/

* កន្លែងលេងលោតខ្សែរ៉ត Reverse Bungee Jump៖ មានកម្ពស់ខ្ពស់បំផុតដែលមានប្រវែង ៣២ ម៉ែត្រ នៅលើផ្ទៃដី ១,០០០ ម៉ែត្រការ៉េ។ កន្លែងលោតខ្សែរ៉តនេះនឹងក្លាយជាកន្លែងលោតខ្សែរ៉ត តាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឲ្យដាក់ដំណើរការ នៅត្រីមាសទី២ ឆ្នាំ២០២៣។

* ទីលានប្រណាំងកូនឡាន៖ ដាក់ដំណើរការលើផ្ទៃដី ១៨,០០០ ម៉ែត្រការ៉េ ហើយផ្លូវប្រណាំងប្រវែង ១.៣ គីឡូម៉ែត្រ ដែលមាន ២១ ជុំ ត្រូវបានគេរំពឹងថានឹងមានការរៀបចំការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានពេញមួយឆ្នាំ។

* លានលេងបាញ់បាល់ពណ៌៖ ទីលានបាញ់បាល់ពណ៌ (Paintball) មានទំហំ ២,១០៦ ម៉ែត្រការ៉េ នឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោង BAY OF LIGHTS សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/