(ឡុងដ៏)៖ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានលើកឡើងថា ពេលវេលារបស់លោកជាមួយក្លិប និងមិនមានពេលពេញលេញនោះទេ បើសិនជាក្លិបចាញ់ក្នុងការដណ្តើមពាន UEFA Champions League។ នេះបើតាមប្រភពពី BBC បានឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

ក្លិប Man City ស្ថិតក្រោមការដឹកនាំរបស់លោក Pep បានឡើងវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ២០២១ តែត្រូវបានខកចិត្តដោយការចាញ់ក្លិប Chelsea នាពេលនោះ ដែលធ្វើឲ្យក្លិបរងជើងឯកពាននេះជាលើកទី១ ផងដែរ។

លោក Guardiola កំពុងបានកិច្ចសន្យានិងផុតកំណត់នៅឆ្នាំ២០២៥ ដ្បិតក្នុងរយៈពេលកន្លងមកលោកបានដឹកនាំក្រុមមេឃខៀវ Man City ឈ្នះពានរង្វាន់លីគធំៗ ចំនួន៩ គិតចាច់តាំងពីបានចូលដឹកនាំក្លិបនេះកាលឆ្នាំ២០១៦ ខណៈមិនទាន់បានឈ្នះលីគធំអឺរ៉ុប UEFA Champions League នោះទេ។

ខណៈការប្រកួតប្រកួតវគ្គ ១៦ក្រុមខាងមុខនេះ ក្លិប Man City ត្រូវតតាំងជាមួយក្លិប RB Leipzig នៅថ្ងៃទី២៣ ខែកុម្ភៈសម្រាប់ជើងទី១ ហើយប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣៕