(ក្រុងរ៉ូម)៖ ការប្រកួតប្រណាំងកង់ នៃកម្មវីធី Tour de France និងចាប់ផ្តើមធ្វើឡើងវិញនៅប្រទេសអ៊ីតាលី ជាលើកដំបូងនៅឆ្នាំ២០២៤ គិតត្រឹមខកខានរយៈពេល១០០ ឆ្នាំហើយនិងបើកដំណើរការប្រកួត ៣ដំណាក់កាលដំបូងនៅទីនោះ, នេះបើតាមអ្នករៀនចំកម្មវិធីការបានឲ្យដឹងនាថ្ងៃពុធ ហើយត្រូវបានចុះផ្សាយដោយ Letour នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
ដែលនេះជាការចាប់ផ្តើមឡើងវិញនៅប្រទេសអ៊ីតាលី នៃរយៈពេល ១០០ឆ្នាំ បន្ទាប់ពីលោក Bottecchia ជាបុរសអីតាលី បានឈ្នះការប្រកួត ២លើកនៅឆ្នាំ១៩២៤ និង១៩២៥
ដែលជាទូទៅការប្រកួតប្រណាំងកង់ Tour de France បានធ្វើឡើងនៅតំបន់ Champs Elysees នាទីក្រុងប៉ារីស និងបានផ្លាស់ទៅទីក្រុង Nice នៅឆ្នាំ២០២៤ ដ្បិតរដ្ឋធានីទីក្រុងប្រទេសបារាំង ជាប់ភារកិច្ចរៀបចំព្រឹត្តិការណ៍ Olympic Games 2024។
កម្មវិធីប្រកួត Tour de France 2024 តាមគម្រោងនិងចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដ្បិតការប្រកួតធ្វើនៅឆ្នាំ២០២៣ និងរៀបចំចាប់ផ្តើមចេញពីប្រទេសអេស្ប៉ាញ ពីថ្ងៃទី០១ ខែកក្កដា និងបញ្ចប់ទៅវិញនៅទីក្រុងបារីស នាថ្ងៃទី២៣ ខែឆ្នាំដដែល៕