(លូសាកា)៖ សំប៊ី បានតែងតាំងអតីតអ្នកចាត់ការក្លិប Chelsea, West Ham និងក្រុមជម្រើសជាតិហ្គាណា លោក Avram Grant ដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

បុរសសញ្ជាតិអ៉ីស្រាអែលរូបនេះ បានព្រមព្រៀងក្នុងការចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើតាមសមាគមបាល់ទាត់សំប៊ី (FAZ) បានប្រកាសនៅថ្ងៃព្រហស្បតិ៍។

«ខ្ញុំកំពុងស្វែងរកការប្រកួតប្រជែងដ៏ត្រឹមត្រូវ ដូច្នេះហើយជាហេតុផលដែលខ្ញុំជ្រើសរើសយកសំប៊ី» នេះបើតាមសម្តីលោក Grant បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Lusaka។

លោក Grant មានបទពិសោធន៍កន្លងមក ជាអ្នកចាត់ការនៅទ្វីបអាហ្វ្រិក ដោយធ្លាប់បានដឹកនាំហ្គាណា ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅ 2015 Africa Cup of Nations ជាព្រឹត្តិការណ៍ ដែលពួកគេត្រូវបានយកឈ្នះ ដោយក្រុមកូឌីវ័រ ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី ប៉ុន្តែលោកបានលាលែងពីតំណែង បន្ទាប់ពីការបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុងព្រឹត្តិការណ៍ប្រកួតដដែលនោះ នៅរយៈពេល ២ឆ្នាំបន្ទាប់៕