(ពោធិ៍សាត់)៖ ភេសជ្ជៈប៉ូវកម្លាំង WURKZ និង CAMBODIA BEER បានរួមគ្នានាំយកមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមិនធ្លាប់មានពីមុនមកចំនួនរយៈពេល២ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូខាងមុខនេះ ដើម្បីផ្តល់ជូនភាពសប្បាយរីករាយទ្វេដងជូនដល់បងប្អូនអ្នករស់នៅខេត្តពោធិ៍សាត់។

កម្មវិធីទាំង២នេះ នឹងធ្វើឡើងនៅឯវាលសម្តេចយស ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មហាព្រឹត្តិការណ៍ទី១ គឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលពី២» ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC KUN KHMER នាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង WURKZ ធ្វើឡើងនៅថ្ងៃសោរ៍ ទី២៤ ខែធ្នូ ផ្តល់ឱកាសដល់បងប្អូនអ្នករស់នៅខេត្តពោធិ៍សាត់បានជួបផ្ទាល់ ប៉ះផ្ទាល់ មើលផ្ទាល់ការប្រកួតរវាងកីឡាករប្រដាល់ជើងខ្លាំងលំដាប់ប្រទេស ពិសេសកីឡាករអន្តរជាតិជាច្រើនគូ។

លើសពីនេះ នៅថ្ងៃទី២ ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ CAMBODIA BEER នឹងមានការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ «CAMBODIA BREW THE BEAT TOUR CONCERT» ដែលលោកអ្នកនឹងមានឱកាសជួបផ្ទាល់ ប៉ះផ្ទាល់ តារាចម្រៀងល្បីៗប្រចាំប្រទេសដែលត្រៀមខ្លួនមកអន្រួនដួងចិត្តអ្នកទស្សនាជាមួយបទចម្រៀងពិរោះៗមានគ្រប់ចង្វាក់។

ទាំងនេះគឺជាផ្ទាំងទស្សននិយភាពដ៏កម្រ ដូច្នេះលោកអាចអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ។ បន្ថែមពីនេះ លោកអ្នកក៏អាចចូលរួមលេងហ្គេមកម្សាន្តជាច្រើន ថតរូបជាមួយតារាល្បីៗ បង្វិលកងយកសម្ភារៈស្អាតៗជាច្រើន និងរីករាយជាមួយការតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង WURKZ ទឹកក្រូច IZE ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល និងទឹកបរិសុទ្ធ កម្ពុជា។

កាន់តែអស្ចារ្យ គាស់ CAMBODIA BEER ភ្លាមលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារចំនួន៥រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីចំនួន 2023 គ្រឿង និងឈ្នះរង្វាន់ទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៀត។

គាស់ភេជ្ជៈប៉ូវកម្លាំង WURKZ ថ្ងៃនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន 1200 គ្រឿង និងរង្វាន់សាច់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ទៀត។ គាស់ ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មីចំនួន៦០០គ្រឿង៕