(បរទេស)៖ តារាសម្តែងល្បីឈ្មោះរបស់អង់គ្លេសតួអង្គ James Bond លោក Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ ១៦ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជា James Bond ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦។ តែយ៉ាងណានៅពេលនេះ លោកបានចូលនិវត្តន៍ពីតួអង្គដ៏សំខាន់នេះហើយ ហើយកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះ គឺថ្មីៗនេះ លោកបានអះអាងថា លោកមិនខ្វល់ឡើយថា នរណានឹងសម្តែងជាតួអង្គ James Bond ជំនួស។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The New នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

Daniel Craig បានចែករំលែកថា លោកមិនមានប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ហើយលោកមិនយកចិត្តទុកដាក់ចំពោះតួអង្គចារកម្មនោះដែរ ប៉ុន្តែលោកបាននិយាយថា លោកនឹងនៅមើលអ្នកស្នងតំណែងរបស់លោក។ នៅ​ពេល​សួរ​អំពី​ចំណាប់​អារម្មណ៍​របស់លោក​ ដែល​នឹង​សម្ដែង​ជា James Bond នោះ Daniel បាន​និយាយ​ថា «ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ខ្ញុំ​គ្រាន់​តែ​មិន​លេង​អ៊ីនធឺណិត ខ្ញុំ​មិន​មាន​បណ្ដាញ​សង្គម»។

បន្ថែមពីនេះ នៅ​ពេលត្រូវបានគេ​សួរ​ថា​ តើលោក​នឹង​រីករាយ​នៅ​​មើល​តួ​សម្ដែង​ថ្មី​ដែល​សម្ដែង​ជា James Bond ជំនួសលោកឬ​អត់​? Daniel បាន​ឆ្លើយ​ថា «ខ្ញុំ​នឹង​នៅ​មើលនាពេលខាង​មុខ»។

គួរជម្រាបថា លោក Daniel Craig វ័យ៥៤ឆ្នាំ បានប្រើប្រាស់ពេលវេលាប្រមាណ១៦ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ James Bond ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ ដោយឡែក Daniel Craig បានដើរតួអង្គនេះជាលើកចុងក្រោយ ក្នុងរឿងស៊េរីថ្មីគឺ «No Time To Die»៕