(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង BOOSTRONG ស្រលាញ់ខ្មែរ នៅតែបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តកីឡាករបាល់ទាត់ខ្មែរ ដោយនៅលើកទី២នេះ BOOSTRONG បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលបន្ថែមទៀត ក្នុងជំនួបការប្រកួត AFF Cup រវាងជម្រើសជាតិកម្ពុជានិងឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
គួរជម្រាបថា ការឧបត្ថម្ភដល់ក្រុមជម្រើសជាតិខ្មែរលើកទី១ BOOSTRONG បានឧបត្ថម្ភចំនួន១០លានរៀលរួចមកហើយ ខណៈ BOOSTRONG ក៏នៅតែបន្តជួយឧបត្ថម្ភដល់ក្រុមជម្រើសជាតិខ្មែរក្នុងការប្រកួតបន្តបន្ទាប់ទៀត មិនថាលទ្ធផលនៃការប្រកួតយ៉ាងណានោះទេ។
BOOSTRONG ចង់ឃើញវិស័យកីឡាបាល់ទាត់ខ្មែរកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាមុខមាត់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។
BOOSTRONG ក៏បានអំពាវនាវដល់អ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរឱ្យបន្តជួយលើកទឹកចិត្តកីឡាករខ្មែរទាំងអស់គ្នា ព្រោះ BOOSTRONG ពិតជាកោតសរសើរពីសមត្ថភាព និងទម្រង់នៃការលេងរបស់ក្រុមជម្រើសជាតិខ្មែរ ពោលគឺមានការរីកចម្រើនជាខ្លាំង។
ប្រយោគលើកទឹកចិត្តកីឡាបាល់ទាត់ខ្មែររបស់ BOOSTRONG គឺ «យើងនាំគ្នាគាំទ្រកីឡាបាល់ទាត់ខ្មែរយើងឱ្យកាន់តែខ្លាំង ដើម្បីឱ្យខ្មែរយើងកាន់តែឈ្នះ»៕